សំបុត្រទស្សនា​ជើង​ទី​ពីរ រវាង​បឹង​កេត​និង Sanna Khanh Hoa BVN ចាប់​ផ្ដើម​លក់​ព្រឹក​ស្អែក

  • 2017-12-12 01:21:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រកួត​ជើង​ទី​ពីរ វគ្គ​ជម្រុះ​ឈាន​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ ពាន​រង្វាន់ Toyota Mekong Club Championship 2017 ជើង​ទី​ពីរ រវាង​ក្រុម​បឹងកេត ជាមួយ​ក្រុម Sanna Khanh Hoa BVN FC របស់​វៀតណាម នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី១៣ ខែ​ធ្នូ ឆ្នាំ​២០១៧ ខណៈ​សំបុត្រ​សម្រាប់​ចូល​ទស្សនា​ការ​ប្រកួត​ក៏​នឹង​ត្រូវ​លក់​នៅ​ថ្ងៃ​ប្រកួត​ផងដែរ ដោយ​ចាប់ផ្ដើម​ពី​ម៉ោង ៩ ព្រឹក​តទៅ នៅ​ខាង​មុខ​ពហុ​កីឡដ្ឋាន​ជាតិ។

សកម្មភាពប្រកួតកាលពីជើងទីមួយ នៅប្រទេសវៀតណាម
ចំពោះ​តម្លៃ​សំបុត្រ ត្រូវ​ចែក​ជា​ ២ប្រភេទ គឺ ៨០០០ រៀល (តំបន់​មាន​ដំបូល) និង ៤០០០ រៀល (តំបន់​គ្មាន​ដំបូល)។

កាលពី​ជើង​ទី​មួយ ក្រុម​ទាំង​ពីរ ធ្វើ​បាន​ត្រឹម​លទ្ធផល ៤-៤ ប៉ុណ្ណោះ។ យ៉ាង​ណា​មិញ លទ្ធផល​នេះ​បាន​ធ្វើឲ្យ​បឹងកេត មាន​ប្រៀប​លើ​គូប្រកួត​របស់​ខ្លួន ដោយសារ​មាន​គ្រាប់​បាល់​ក្រៅដី​រហូត​ដល់ ៤គ្រាប់​។ ដូច្នេះ សម្រាប់​ការ​ប្រកួត​ថ្ងៃ​ស្អែក​វេលា​ម៉ោង ៧យប់ ប្រសិនបើ​ធ្វើ​បាន​ត្រឹម​លទ្ធផល ស្មើគ្នា ៣គ្រាប់​ចុះ នោះ​បឹង​កេត​នឹង​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ ជួប​ក្រុម​ឡាវ Lao Toyota នៅ​ថ្ងៃ​ទី១៧ ខែ​ធ្នូ ឆ្នាំ​២០១៧​៕

សកម្មភាពប្រកួតកាលពីជើងទីមួយ នៅប្រទេសវៀតណាម

រូបភាព៖ Toyota Mekong Club Championship's Facebook Page

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;