ចាន់ វឌ្ឍនាកា បាន​ត្រៀម​ខ្លួន​រួចរាល់ ដើម្បី​ចូល​ជួយ​បឹងកេត​ជាថ្មី នៅ​ថ្ងៃ​ស្អែក

  • 2017-12-12 08:02:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា ​បាន​ប្រាប់​ក្នុង​សន្និសីទ​សារព័ត៌មាន កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៧ នេះ​ថា រូបគេ​បាន​ត្រៀម​ខ្លួន​រួចរាល់ ព្រម​ទាំង​ត្រៀម​ជាមួយ​គ្រូបង្វឹក ដើម្បី​ធ្វើ​ការ​ប្រកួត​នា​ថ្ងៃ​ស្អែក រវាង​ក្រុម​បឹងកេត ជាមួយ ក្រុម Sanna Khanh Hoa BVN មកពី​វៀតណាម សម្រាប់​ជើង​ទីពីរ វគ្គជម្រុះ​ពាន​រង្វាន់​ Toyota Mekong Club Championship 2017 នៅ​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ វេលា​ម៉ោង ៧ យប់។

សន្និសីទសារព័ត៌មាន មុនការប្រកួតជើងទីពីរ​ វគ្គជម្រុះ ពានរង្វាន់ Toyota Mekong Club Championship 2017
សមាជិក​ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេស​ជប៉ុន​រូបនេះ បាន​និយាយ​ថា៖ «សម្រាប់​ខ្ញុំ ការ​រៀបចំ​ខ្លួន​គឺ​បាន​រួចរាល់​អស់​ហើយ ទាំង​ក្រុម​និង​គ្រូបង្វឹក... ពួក​យើង​បាន​រៀប​ចំ​ក្រុម​មួយ​ដ៏​ល្អ​សម្រាប់​ថ្ងៃ​ស្អែក។ ខ្ញុំ​សង្ឃឹម​ថា ថ្ងៃ​ស្អែក​នេះ​នឹង​មាន​ការ​ចូលរួម​ទស្សនា​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​បងប្អូន​អ្នកគាំទ្រ​វិស័យ​កីឡា​បាល់ទាត់​»។

ទាក់ទង​នឹង​ការ​ប្រកួត​ជើង​ទី​មួយ​នៅ​ប្រទេស​វៀតណាម កីឡាករ​រហស្សនាម​រូប​នេះ​បាន​លើក​ឡើង​ថា ជើង​ទី​មួយ ក្រុម Sanna Khanh Hoa BVN អាច​ស៊ុត​ចូល​បឹងកេត ៤ គ្រាប់ ដូច្នេះ​ជើង​ទីពីរ ពួកគេ​ក៏​អាច​រក​បាន​ច្រើន​គ្រាប់​ដូចគ្នា ទោះ​បី​ជា​ប្រកួត​នៅ​ទឹកដី​កម្ពុជា​ក៏ដោយ។ ហើយ វឌ្ឍនាកា ចង់​ឲ្យ​បឹង​កេត​ផ្ដោត​អារម្មណ៍​ថ្ងៃ​ស្អែក​នេះ​ឲ្យ​បាន​ច្រើន៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;