គ្រូ​បឹងកេត ថា​នឹង​មិនឲ្យ​របូត​គ្រាប់​បាល់ច្រើន​ដូច​មុនទេ ពេល​ប៉ះ​ក្រុម​វៀតណាម

  • 2017-12-13 02:09:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ហៅ សុជាតិ ​គ្រូ​បង្វឹក​ក្រុម​បឹង​កេត​ ក្នុង​​សន្និសីទ​​កាលពី​ម្សិលមិញ បាន​​បង្ហាញ​​ក្តី​រំពឹង​ថា​ ការ​ប្រកួត​ក្នុង​ជើងទី២ នៃពានរង្វាន់ Toyota Mekong Club Championship នា​​ម៉ោង ៧ល្ងាច​នេះ​ ជាមួយ​ក្រុម​វៀតណាម ​Sanna Khánh Hòa BVN FC នឹង​មិន​​​មាន​គ្រាប់​បាល់​ច្រើន​ដូច​កាល​ពី​ជើង​ទី​១​កន្លង​ទៅ​នោះ​ទេ។

លោក ហៅ សុជាតិ គ្រូបឹងកេត ក្នុងសន្និសីទកាសែត កាលពីថ្ងៃទី១២ ខែធ្នូ
កាល​ពី​ប៉ះ​គ្នា​នៅ​ទឹក​ដី​វៀតណាម ​ក្រុម​បឹង​កេត​និង ​Sanna Khánh Hòa BVN FC ​មាន​លទ្ធផល​ស្មើ​គ្នា ៤-៤។ យ៉ាងណាមិញ ​នៅ​ជើងទី២ នា​ល្ងាច​នេះ​វិញ ​លោក ហៅ សុជាតិ ​គិត​ថា​នឹង​មិន​មាន​គ្រាប់​បាល់​ច្រើន​ទៀត​ទេ ត្បិត​អី​លោក​មើល​ឃើញ​ពី​ចំណុច​ខ្វះខាត​ច្រើន​របស់​កូន​ក្រុម​ដែល​ធ្វើ​ឱ្យ​របូត​គ្រាប់​បាល់​​នោះ​ហើយ។
ការប្រកួតជើងទី១ ក្នុងពាន Toyota Mekong Club Championship រវាងបឹងកេត និង Sanna Khánh Hòa BVN FC

គ្រូ​បង្វឹក​ខាង​លើ​បន្ថែម​ថា​ ក្រុម​របស់​លោក​នឹង​លេង​ការពារ​ឱ្យ​ល្អ​ជាង​ការ​ប្រកួត​នៅ​ទឹក​ដី​វៀតណាម។ ស្រប​ពេល​ការ​ប្រកួត​នៅ​កម្ពុជា​ផង ​នោះ​ពួកគេ​នឹង​លេង​កាន់​តែ​ល្អ​ជាង​ប្រកួត​មុន ​បូក​ផ្សំ​ជាមួយ​កម្លាំង​ថ្មី ចាន់ វឌ្ឍនាកា ​នឹង​ធ្វើ​ឱ្យ​បឹង​កេត​កាន់​តែ​មាន​សង្ឃឹម។ លោក ​សង្ឃឹម​ថា​អ្នក​គាំទ្រ​នឹង​ចូល​ទស្សនា​ការ​ប្រកួត​ឱ្យ​បាន​ច្រើន ដើម្បី​ជា​កម្លាំង​ចិត្ត​ដល់​កីឡាករ​កម្ពុជា ​យក​ជ័យជម្នះ​ឡើង​ទៅ​វគ្គ​បន្ដ​ទៀត៕

ចាន់ វឌ្ឍនាកា ក្នុងសន្និសីទកាសែត កាលពីថ្ងៃទី១២ ខែធ្នូ

ប្រភព៖ Sabay News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;