ក្រសួងទេសចរណ៍ ប្រកាសរើសបេក្ខជនជាង ៧០០នាក់ ក្នុងវគ្គបណ្តុះបណ្តាលមគ្គុទេ្ទសក៍ នៅសៀមរាប
- 2017-12-17 08:08:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងទេសចរណ៍ ប្រកាសរើសបេក្ខជនជាង ៧០០នាក់ ក្នុងវគ្គបណ្តុះបណ្តាលមគ្គុទេ្ទសក៍ នៅសៀមរាប
ចន្លោះមិនឃើញ
ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹង១កាលពីថ្ងៃទី១២ ខែធ្នូ ស្តីអំពីការជ្រើសរើសបេក្ខជនប្រឡងចូលរៀនវគ្គបណ្តុះបណ្តាលមគ្គុទេសក៍ទេសចរណ៍ថ្នាក់ជាតិ ជំនាន់ទី៤ និងវគ្គមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់ ជំនាន់ទី២៥ ចំនួនសរុបជាង ៧០០នាក់ សម្រាប់តំបន់សៀមរាប និងតំបន់ជុំវិញ នៅសាកលវិទ្យាល័យ South-East Asia ខេត្តសៀមរាប។
១. ភាសាចិន ១០០រូប
២. ភាសាអង់គ្លេស ៥០រូប
៣. ភាសាថៃ ៣០រូប
៤. ភាសាជប៉ុន ៣០រូប
៥. ភាសាវៀតណាម ៣០រូប
៦. ភាសាបារាំង ៣០រូប
៧. ភាសាអាល្លឺម៉ង់ ២០រូប
៨. ភាសាអេស្ប៉ាញ ២០រូប
៩. ភាសារុស្ស៊ី ២០រូប
១០. ភាសាកូរ៉េ ២០រូប
១១. ភាសាអ៊ីតាលី ២០រូប។
១. ភាសាចិន ១០០រូប
២. ភាសាវៀតណាម ៥០រូប
៣. ភាសាកូរ៉េ ៥០រូប
៤. ភាសាបារាំង ៣០រូប
៥. ភាសាថៃ ៣០រូប
៦. ភាសាអាល្លឺម៉ង់ ២០រូប
៧. ភាសារុស្ស៊ី ២០រូប
៨. ភាសាអេស្ប៉ាញ ២០រូប
៩. ភាសាអ៊ីតាលី ២០រូប
១០. ភាសាអង់គ្លេស ២០រូប។
វិញ្ញាសាប្រឡង មាន៣គឺ៖ ក. វិញ្ញាសាសរសេរ វប្បធម៌ទូទៅ ខ. វិញ្ញាសាសរសេរ ភាសាឯកទេស និងគ. វិញ្ញាសាផ្ទាល់មាត់។
ចំពោះទីកន្លែង និងកាលបរិច្ឆេទនៃការទទួលពាក្យ គឺនៅសាកលវិទ្យាល័យ South East Asia ខេត្តសៀមរាប នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹង ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩។ បេក្ខជនក៏អាចទាញយកពាក្យសុំចុះឈ្មោះប្រឡងតាមវិបសាយក្រសួងទេសចរណ៍ www.cambodia-touristguide.com និងវិបសាយសាកលវិទ្យាល័យ South-East Asia គឺ www.usea.edu.kh៕
សូមអានព័ត៌មានបន្ថែមពីលក្ខខណ្ឌនៃការជ្រើសរើសបេក្ខជន ខាងក្រោមនេះ៖