ក្រុម​វៀតណាម ដែល​ទម្លាក់​បឹងកេត នឹង​ប៉ះ Muangthong នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Toyota Mekong Cup

  • 2017-12-18 07:01:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​វៀតណាម Sanna Khanh Hoa បាន​ឈាន​ទៅដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពាន​រង្វាន់ Toyota Mekong Clup Championship ហើយ​ បន្ទាប់ពី​យកឈ្នះ​ក្រុម Lao Toyota នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ក្នុង​លទ្ធផល ២-០ កាល​ពី​យប់មិញ។

ក្រុម Sanna Khanh Hoa កាលពីប្រកួតជាមួយបឹងកេត ថ្ងៃទី១៣ ខែធ្នូ
នៅវគ្គផ្តាច់ព្រ័ត្រ ក្រុម Sanna Khanh Hoa នឹងប៉ះក្រុមថៃ Muangthong United ចំនួន២លើក។ លើកទី១ នៅ​ទឹកដី​វៀតណាម ប្រកួតថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧។ លើកទី២ ធ្វើឡើងនៅទឹកដីថៃ ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨។
អ្នកចាំទីរបស់ក្រុម Sanna Khanh Hoa

គួររំលឹកថា ក្រុមវៀតណាម Sanna Khanh Hoa បានឆ្លងផុតជុំទី១ ដោយបានយកឈ្នះក្រុមកម្ពុជា បឹងកេត ក្នុងលទ្ធផលសរុបទាំង២ជើង ៩-៥ កាលពីសប្តាហ៍មុន៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;