កម្ពុជា​​ ស្វែង​រក​​ទីផ្សារ​​ម្រេច​​កំពត​ នៅ​​ប្រទេស​​ស្វីស

  • 2018-03-12 07:24:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​ជួបពិភាក្សា​ជាមួយ​ដៃគូ​ពាក់ព័ន្ធ នៅ​ប្រទេស​ស្វីស​ ដើម្បី​ពង្រីក​ការប្រើប្រាស់ និង​ស្វែងរក​ទីផ្សារ​នាំចេញម្រេច​កំពត ឱ្យបាន​កាន់តែ​ទូលំទូលាយ​ថែម​ទៀត។ ការ​ជួប​ពិភាក្សា​នោះ ធ្វើ​ឡើង​ក្នុង​ឱកាស​ដែល​លោក ប៉ាន សូរ​ស័ក្តិ តម្កល់​លិខិតុបករណ៍នៃ​ការចូល​ជា​សមាជិក​ច្បាប់​ទីក្រុង​ហ្សឺ​ណែ​វ ស្តីពី​កិច្ចព្រមព្រៀង​ទីក្រុង​លី​ស្បោន អំពី​ឈ្មោះ​ប្រភព​ដើម​ទំនិញ និង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ នៅ​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក កាលពី​ថ្ងៃ​ទី​១០ ខែ​មីនា។

កិច្ច​ពិភាក្សា​នោះ គឺ​ដើម្បី​បញ្ចុះបញ្ចូល​ឱ្យ​សមាគម​ផលិត​ករ LA MAISON DU GRUYÈRE បែរ​មក​ប្រើប្រាស់ម្រេច​កំពត ទៅ​ធ្វើ​ជា​​ធាតុ​ផ្សំ​ក្នុង​ការផលិត​ឈីស​ប្រភេទ​ថ្មី​របស់​សមាគម។ លោក​បញ្ជាក់ថា បើ​ម្រេច​កំពត ត្រូវបាន​ជ្រើសរើស​ជា​ធាតុ​ផ្សំ​ក្នុង​ការផលិត​ឈីស​ប្រភេទ​ថ្មី​បន្ថែម​ទៀត​នោះ ទីផ្សារ​នាំចេញ​ម្រេច​កំពត នឹង​កាន់តែ​ធំធាត់​ថែមទៀត ដែល​នឹង​ចូលរួម​ចំណែក​លើកស្ទូយ​ដល់​ការអភិវឌ្ឍ​សេដ្ឋ​កិច្ច​ជាតិ ឱ្យបាន​កាន់តែ​ប្រសើរ​ឡើង​បាន​មួយកម្រិត​ទៀត ។​

​គូសបញ្ជាក់ថា សមាគម​ផលិតករ LA MAISON DU GRUYÈRE ទើប​នឹង​កែឆ្នៃ​បង្កើត​ផលិតផល​ឈីស​ប្រភេទ​ថ្មី ដោយ​ការប្រើប្រាស់​ម្រេច​ជា​ធាតុ​ផ្សំ​សំខាន់ ក្នុង​ការផលិត​របស់​ខ្លួន​ដែល​មាន​រសជាតិ​ប្លែក​ថ្មី​មួយ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ក៏ដូចជា​ទីផ្សារ​អន្តរជាតិ ដែល​អតិថិជន​ចង់បាន។

លោក ប៉ាន់ សូរស័ក្តិ

LA MAISON DU GRUYÈRE បាន​ផលិត​ឈីស​ចេញពី​ទឹកដោះ​ក្នុង​បរិមាណ ២៩០០០​តោន ក្នុង​មួយ​ឆ្នាំ ។ បច្ចេកទេស​ផលិត​​បាន​ផ្ទេរ​ពី​ជំនាន់​មួយ ទៅ​ជំនាន់​មួយ​ក្នុងស្រុក LA GRUYÈRE នៃ​សហព័ន្ធ​ស្វីស​ឈីស ។ ផលិតផល​ឈីស​ឈ្មោះ LA GRUYÈRE មាន​លក្ខណៈ​ពិសេស និង​កិត្តិនាម​ល្បីល្បាញ ដែល​អតិថិ​ន​ជន​ទទួលស្គាល់ និង​និយម​បរិភោគ​រហូតមក៕

ចុច​អាន​អត្ថបទ​ពាក់ព័ន្ធ៖

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;