​អ្នក​ចម្រៀង​ខ្មែរ​២​នាក់ ច្រៀង​បទ​ចម្រៀង​ល្បី​១​បទ​ របស់​អ្នក​ចម្រៀង​លុច​ហ្សឹម​ប៊ួរ

  • 2018-03-16 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

" Après Toi " ជា​គឺ​បទ​ចម្រៀង​ដ៏​ល្បី​របស់​ប្រទេស​លុច​ហ្សឹម​ប៊ួរ​ ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរថា "បន្ទាប់​ពី​គ្មាន​បង" (ភាសា​ជាតិ​របស់​ប្រទេស​នេះ​ គឺ​ភាសា​បារាំង ភាសា​អាល្លឺ​ម៉ង់ និង ភាសា​លុច​ហ្សឹម​ប៊ួរ)​ ។ បទ​​ចម្រៀង​នេះ​រៀប​រាប់​ពី​ទុក្ខ​សោក​របស់​នារី​ម្នាក់ ដែល​ត្រូវ​ព្រាត់​ប្រាស់​ពី​បុរស​ជាទី​ស្រឡាញ់​។

" Après Toi " ច្រៀង​ដោយ​អ្នក​ចម្រៀង​​ឈ្មោះ Vicky Leandros និង​ជា​បទ​ចម្រៀងដែល​ជាប់​ចំណាត់​ថ្នាក់​លេខ​១ ក្នុង​ការ​ប្រឡង​ចម្រៀង Eurovision Song Contest ឆ្នាំ ​១៩៧២​។ បទ​​នេះ​និពន្ធ​ទំនុក​ដោយ​លោក Yves Dessca និង លោក Klaus Munro និពន្ធ​បទ​ភ្លេង​ដោយ លោក Leo Leandros ដែល​ជា​ឪពុក​របស់​នាង​និង លោក Klaus Munro ។

ចុច​តំណ​ភ្ជាប់​នេះ ដើម្បី​ដឹង​ពី​ទំនាក់​ទំនង​នៃ​បទ​ចម្រៀង​របស់​នាង​មួយ​បទ​ទៀត និង​ បទ​ចម្រៀង​របស់​លោក ស៊ីន ស៊ីសាមុត ដែល​មាន​ចំណង​ជើង​ថា​”ចាំ​ពៅ​វិល​វិញ”

បន្ទាប់​ពី​ជាប់​ចំណាត់​ថ្នាក់​លេខ​១ បទ​ចម្រៀង " Après Toi " បាន​ល្បី​ល្បាញ​ពាស​ពេញ​ពិភព​លោក​។ អ្នក​ចម្រៀង​ Vicky Leandros បាន​ច្រៀង​បទ​ចម្រៀង​នេះ​​ដាក់ថាស​ជា​៧​ភាសា គឺ ភាសា​បារាំង ភាសា​អង់គ្លេស ភាសា​អ៊ីតាលី​ ភាសា ​អាល្លឺម៉ង់ ភាសា​អេស្ប៉ាញ ភាសា​ក្រិក​ និង​ភាសា​ជប៉ុន។ បទ​ចម្រៀង​ទាំង​នេះ លក់​ដាច់​ជាង​៦​លាន​ថាស ហើយ​បាន​ទទួល​ពាន​រង្វាន់ "ថាស​ចម្រៀង​មាស"។

នៅ​ចក្រ​ភព​អង់​គ្លេស បទ​ចម្រៀង​នេះ​បាន​ចេញ​លក់​ក្រោម​ចំណង​ជើង​ថា ​Come What May ដែល​មាន​ន័យ​ថា "ទោះ​បី​ជា​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ"​។ បទ​ចម្រៀង Come What May បាន​លក់​ដាច់ និង​ជាប់​​ចំណាត់​ថ្នាក់​លេខ​២ ក្នុង​តារាង UK charts នៅ​ឆ្នាំ​១៩៧២។

Après toi និង Come What May ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ពិភព​លោក ហើយ​បទ​ចម្រៀង​នេះ​ក៏​មាន​ឥទ្ធិពល​មក​ដល់​ប្រទេស​កម្ពុជា​ផង​ដែរ។ អ្នក​ចម្រៀង​ខ្មែរ​ពីរ​នាក់គឺ អ្នក​ស្រី​ហួយ មាស និង អ្នក​ស្រី ពៅ វណ្ណារី បាន​ច្រៀង​បទ​ចម្រៀង​នេះ​ឡើងវិញ (cover) ។ ប៉ុន្តែ​ ទំនុក​ច្រៀង​របស់​អ្នក​ទាំង​ពីរ​មិន​ដូច​គ្នា​នោះ​ទេ។ ទំនុក​ចម្រៀង ដែល​ច្រៀង​ដោយ​អ្នក​ស្រី​ហួយ​ មាស​ ដូច​គ្នា​បេះ​បិទ នឹង​បទ​ចម្រៀង Come What May ។

ចំណែក​ឯ​ទំនុក​ចម្រៀង ដែល​ច្រៀង​ដោយ​អ្នកស្រី​ពៅ វណ្ណារី​ ហាក់​ឃ្លាត​ឆ្ងាយ​ពី​បទ​ដើម​បន្តិច​។

​កម្ពុជា​នា​ទស​វត្សរ៍​ឆ្នាំ ១៩៧០ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​យុគ​នៃ​ភាសា​អង់​គ្លេស​។ ឯ​អ្នក​ចម្រៀង​ដែល​និយម​ច្រៀង​បទ​ចម្រៀង​ខ្មែរ​លាយ​ភាសា​អង់​គ្លេស​ ហើយ​មាន​ប្រជា​ប្រិយ​ភាព​ជាង​គេ​នៅ​សម័យ​នោះ គឺ​អ្នក​ស្រី ពៅ វណ្ណារី​៕

អត្ថបទ៖ ឃុត សុខឿន​

អត្ថបទពេញនិយម
;