ក្រសួង​​គ្រោង​រៀបចំ​ឲ្យ​អ្នក​ដំណើរ​អាច​ប្រើ​សំបុត្រ​១ ជិះ​បាន​ទាំង​ឡាន​ក្រុង​និង​កាណូត

  • 2018-04-06 04:32:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែង​ឲ្យដឹង​ថា ក្រសួង​កំពុង​សិក្សា​ធ្វើ​យ៉ាងណា អាច​ឲ្យ​ប្រជាពលរដ្ឋ​អ្នក​ធ្វើដំណើរ ប្រើ​សំបុត្រ​តែ​១សន្លឹក តែ​អាច​ជិះ​ទាំង​រថយន្តក្រុង​ផង និង​កាណូត​ផង។ ការ​ថ្លែង​បញ្ជាក់​នេះ ក្នុង​ពិធី​បើក​ឲ្យដំណើការ​ជា​បណ្តោះ​អាសន្ន​កាណូត​ដឹក​អ្នក​ដំណើរ​ពី​ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ នៅ​ព្រឹក​ថ្ងៃទី៦ ខែ​មេសា ឆ្នាំ​២០១៨។

កាណូតដឹកអ្នកដំណើរពីភ្នំពេញទៅតាខ្មៅ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨
លោក​បញ្ជាក់​ថា ក្រសួង​កំពុង​គិតគូរ​អំពី​ការ​បែងចែក​ចំណូល​នេះ ដោយ​ធ្វើឡើង​តាម​រយៈ​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិ​កម្ម។

លោក​ ស៊ុន ចាន់ថុល លើកឡើង​ថា នៅ​ប្រទេស​ដទៃ គឺ​បាន​ធ្វើ​ប្រព័ន្ធ​បែបនេះ​រួច​មក​ហើយ ដោយអ្នក​ដំណើរ​មាន​សំបុត្រ​១ តែអាច​ធ្វើ​ដំណើរ​បាន​គ្រប់​ប្រភេទ​មធ្យោបាយ​ដឹកជញ្ជូន៕

ចុចអាន៖ កម្ពុជា-កូរ៉េ បាន​សិក្សា​ការ​ដឹកជញ្ជូន​តាម​ផ្លូវទឹ​កពី​ភ្នំពេញ​ទៅ​ក្រចេះ រួចរាល់​ហើយ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;