កាលបរិច្ឆេទ​ការ​ប្រកួត​របស់ កម្ពុជា នៅ Suzuki Cup 2018 ចេញ​ហើយ

  • 2018-05-02 09:56:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​ស្ថិត​ក្នុង​ពូល A ពាន​រង្វាន់ AFF Suzuki Cup 2018 ជាមួយ​ក្រុម ម៉ាឡេស៊ី ​មីយ៉ាន់ម៉ា ឡាវ និង​វៀតណាម។ ក្នុង​នោះ កម្ពុជា នឹង​ត្រូវ​ធ្វើ​ជា​ម្ចាស់ផ្ទះ ២​លើក និង​លេង​ក្រៅ​ដី ២លើក ក្នុង​វគ្គ​សន្សំ​ពិន្ទុ​នេះ។

ការប្រកួតរវាងកម្ពុជា និងវៀតណាម ក្នុងកម្មវិធី AFC Asian Cup នៅពហុកីឡដ្ឋានជាតិ កាលពីឆ្នាំ២០១៧
- ថ្ងៃទី៦ ​វិច្ឆិកា ឆ្នាំ២០១៨៖ កម្ពុជា Vs ម៉ាឡេស៊ី (នៅ​ទឹកដី​កម្ពុជា)
  • ថ្ងៃទី១២ ​វិច្ឆិកា ឆ្នាំ​២០១៨៖ មីយ៉ាន់ម៉ា Vs កម្ពុជា (នៅ​ទឹកដី​មីយ៉ាន់ម៉ា)

  • ថ្ងៃទី២០ ​វិច្ឆិកា ឆ្នាំ២០១៨៖ កម្ពុជា Vs ឡាវ (នៅ​ទឹកដី​កម្ពុជា)

  • ថ្ងៃ​ទី២៤ ​វិច្ឆិកា ឆ្នាំ​២០១៨៖ វៀតណាម Vs កម្ពុជា (នៅ​ទឹកដី​វៀតណាម)

ចំណែក​ពូល B មាន​ក្រុម សិង្ហបុរី ហ្វីលីពីន ឥណ្ឌូណេស៊ី ថៃ និង ក្រុមឈ្នះក្នុងវគ្គជម្រុះ។

សូមបញ្ជាក់ថា ក្រុម​ទីម័រខាងកើត នឹងត្រូវប្រកួត​ទល់នឹង​ ព្រុយណេ ដើម្បី​ដណ្ដើម​យក​កៅអីមួយ ទៅបំពេញ​ក្នុង​ពូល B ។

ការប្រកួត AFF Suzuki Cup 2018 នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;