មណ្ឌល​ផ្តល់​សេវា​បណ្ណ​បើកបរ​នៅផ្សារ​ទំនើប​១ទៀត នឹង​ត្រូវ​បើក​ដំណើរការ​នៅថ្ងៃ​៣០​ឧសភា

  • 2018-05-28 04:41:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រកាស​នៅ​ថ្ងៃ​ទី២៨ ខែ​ឧសភា ឆ្នាំ​២០១៨នេះ​ថា មណ្ឌល​ផ្តល់​សេវា​បណ្ណ​បើកបរ​ដែលមាន​ទីតាំង​នៅ​ផ្សារ​ទំនើប​អ៊ីអន​២ ជាន់​ទី២ នឹងចាប់​បើក​ដំណើរការ​សាកល្បង​នៅថ្ងៃ​ទី៣០ ខែ​ឧសភា ឆ្នាំ​២០១៨ ខាងមុខនេះ​ហើយ។

មណ្ឌល​ផ្តល់សេវាបណ្ណបើកបរ នៅផ្សារអ៊ីអន២ (រូបថត៖ FB ក្រសួងសាធារណការ និងដឹកជញ្ជូន)
គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​ក្រសួង​សាធារណការ កំពុង​ដំណើរការ​មណ្ឌល​ប្តូរ និង​ពន្យារ​បណ្ណ​បើកបរ​យានយន្ត ដែលមាន​ទីតាំង​នៅជាន់​ទី១ នៃ​ផ្សារ​ទំនើប​អ៊ីអន១​ផងដែរ។ មណ្ឌល​នេះ​ត្រូវបាន​បើក​សម្ពោធ​កាលពី​ថ្ងៃ១៥ ខែ​មិថុនា ឆ្នាំ​២០១៦ ដើម្បី​សម្រួល​ដល់​សេវា​សាធារណៈ ឲ្យមាន​ភាព​ងាយស្រួល និង​ឆាប់រហ័ស ក៏​ដូចជា​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​តម្លាភាព ចំណេញ​ពេលវេលា និង​កាត់​បន្ថយការ​ចំណាយ។

សូម​ជម្រាប​ដែរថា ផ្សារទំនើប​អ៊ីនអន​ទី២ ស្ថិតក្នុង​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ នឹងត្រូវ​បើក​ដំណើរការ​នៅថ្ងៃ​ទី៣០ ខែ​ឧសភា ឆ្នាំ​២០១៨​ខាង​មុខ​នេះ​ហើយ៕

អត្ថបទ​ពាក់ព័ន្ធដឹងថ្ងៃ​បើក​ដំណើរការ​ផ្សារ​ទំនើ​បអ៊ីអន​ទី២​ហើយ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;