ដឹងថ្ងៃ​បើក​ដំណើរការ​ផ្សារ​ទំនើ​បអ៊ីអន​ទី២​ហើយ

  • 2018-05-24 08:50:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្សារទំនើប​អ៊ីនអន​ទី២ ស្ថិតក្នុង​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ នឹងត្រូវ​បើក​ដំណើរការ​នៅថ្ងៃ​ទី៣០ ខែ​ឧសភា ឆ្នាំ​២០១៨​ខាង​មុខ​នេះ​ហើយ។ នេះ​បើយោង​តាម​ការ​ប្រកាស​របស់​ក្រុមហ៊ុន AEON Cambodia Co. Ltd នៅលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​កាលពី​ពេលថ្មីៗ​នេះ។

ផ្សារ​ទំនើប​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ជប៉ុន​នេះ ត្រូវ​បាន​ចាប់ផ្ដើម​សាងសង់​នៅ​ឆ្នាំ​២០១៦ ដោយ​ចំណាយ ១២០លាន​ដុល្លារ លើ​ផ្ទៃដី​ទំហំ​ជាង ១០ម៉ឺន​ម៉ែត្រ​ការ៉េ ធំជាង​ទីតាំង​ទី​មួយ​ដែល​មាន​ទំហំ ៦,៨ម៉ឺន​ម៉ែត្រ​ការ៉េ។

ផ្សារទំនើបអ៊ីអនទី២ ក្នុងខណ្ឌសែនសុខ (រូបថត៖ FB "Nhom Na Ke" បង្ហោះកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨)
យោងតាម​​វិបសាយ Real Estate បាន​ឱ្យដឹង​ថា គម្រោង​ផ្សារ​ទំនើប​អ៊ីអនម៉ល​ទី២​នេះ រួមមាន​តូបលក់​ទំនិញ​ប្រណិតៗ រោងកុន កន្លែង​បោះ​ប៊ូលីង ភោជនីយដ្ឋាន ទាម​ស្រា និង​កន្លែង​លក់អាហារ ។ ចំណែក​ទីផ្សារ​ខាងក្រៅ​ធ្វើជា​ចំណត​រថយន្ត​យ៉ាងធំ​ទូលាយ​ដែលអាច​ផ្ទុក​រថយន្ត​បាន ២៥០០​គ្រឿង និង​ម៉ូតូ​ជាង២ពាន់​គ្រឿង។

ប្រធាន​ផ្សារ​ទំនើប​អ៊ីអន​ម៉ល​ ប្រចាំ​នៅ​កម្ពុជា លោក​ Makoto Yajima ធ្លាប់​បាន​លើកឡើង​ថា  ដោយ​មើល​ឃើញ​ផល​វិបាក​របស់​ប្រជាជន​នៅ​ភាគ​ខាងជើង​ទីក្រុង​ភ្នំពេញ​ដែលមាន​ជីវភាព​ប្រសើរ តែ​មិន​អាច​ធ្វើ​ដំណើរ​មក​ទីតាំងទី​១ នៅថ្ងៃចុង​សប្ដាហ៍​បាន ដោយសារ​ការ​កកស្ទះ​ចរាចរណ៍​ខ្លាំង​នោះ ទើប​មាន​ការ​សាងសង់​គម្រោង​ទី២នេះ និង​​រំពឹង​ថា​អាច​ទាក់ទាញ​អតិថិជន​ទាំងនោះ​ ឱ្យ​ទៅ​កម្សាន្ត​បាន៕

អត្ថបទពាក់ព័ន្ធ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;