រឿង Ramos និង Karius ល្បី​ដល់​ថ្នាក់​អតីត​តួក្ដៅ​សាច់ Mia Khalifa បង្ហោះ​លើ​បណ្ដាញ​សង្គម

  • 2018-05-29 07:00:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Champions League កន្លង​ទៅ រឿង​របស់​ខ្សែ​ការពារ Sergio Ramos របស់ Real Madrid និង​អ្នកចាំទី Loris ​Karius បាន​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នក​តាម​ដាន​កីឡា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អតីត​តារា​ក្នុងរឿង​អាសអាភាស Mia Khalifa ក៏​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ផង​ដែរ​។

Mia Khalifa (រូបថត៖ elpopular)
Mia Khalifa បាន​បង្ហោះ​សារ​លើក​ទឹកចិត្ត​ចំពោះ Karius ប៉ុន្តែ​បាន​បញ្ចេញ​កំហឹង​ចំពោះ Ramos ដោយ​សរសេរ​លើ​បណ្ដាញ​សង្គម Instagram កាលពី​ថ្ងៃ​ទី២៨​ឧសភា​ថា៖ ***«ចូរ​ញញឹម​បន្ត​ទៅ​ទៀត។ កំហុស​ គឺ​គ្រាន់​តែ​ជា​ធម្មជាតិ​របស់​មនុស្ស​ប៉ុណ្ណោះ (រូប​បេះ​ដូង) #F*ckYouRamos @Lorisk21»***។
Mia Khalifa បង្ហោះនៅលើបណ្ដាញសង្គម Instagram ពាក់ព័ន្ធនឹង Karius និង Ramos

គួរ​រំឭក​ថា Karius បាន​បង្កើត​កំហុស​ពីរ​លើក ក្នុង​ការ​ប្រកួត​ដែល Real Madrid យក​ឈ្នះ Liverpool ដោយ​លទ្ធផល ៣-១។ ចំណែក Romos ត្រូវ​បាន​អ្នកគាំទ្រ Liverpool និង​អ្នក​តាម​ដាន​បាល់ទាត់​មួយ​ចំនួន​ទម្លាក់​កំហុស​ថា គេ​បាន​ធ្វើឲ្យ​កីឡាករ​ឆ្នើម Mohamed Salah របស់​ក្រុម​ហង្សក្រហម​របួស​ស្មា​ ដែល​ត្រូវ​បាន​ប្ដូរ​ចេញ​ក្នុង​តាំង​ពី​ពាក់កណ្ដាល​វគ្គ​ទី១ ក្នុង​ការ​ប្រកួត​ខាងលើ៕

Ramos និង Salah ដួល បណ្ដាលឲ្យ Salah របួសស្មាធ្ងន់ធ្ងរ នៅវគ្គផ្ដាច់ព្រ័ត្រ UCL កន្លងទៅ (រូបថត៖ Daily Express)

អត្ថបទទាក់ទង

ប្រភព៖ RT ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;