សព​អ្នកម្នាង អ៊ុក ផល្លា ត្រូវ​បូជា​នៅមុខ​វត្ត​បុទុមវតី​​ព្រឹកនេះ

  • 2018-06-20 01:12:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សព​អ្នក​ម្នាង អ៊ុក ផល្លា នឹង​ត្រូវ​បូជា​នៅមុខ​វត្ត​បុទុមវតី នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​២០១៨​នេះ ក្រោម​ព្រះរាជ​អធិបតី​សម្តេច​ព្រះមហិស្សរា នរោត្តម ចក្រពង្ស ដែល​ជាអ្នក​ប្រទាន​ព្រះ​អគ្គី​បូជា​រំលាយ​សព​អ្នក​ម្នាង។

សពអ្នកម្នាង អ៊ុក ផល្លា កំពុងត្រូវបានដង្ហែទៅកាន់មុខវត្តបុទុមវតី នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨
សូម​ជម្រាប​ថា សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ និង​អ្នក​ម្នាង អ៊ុក ផល្លា បានជួប​គ្រោះថ្នាក់​ចរាចរណ៍​លើផ្លូវជាតិ​លេខ៤ ចន្លោះ​គីឡូម៉ែត្រ ២០០-២០១ នៅ​ចំណុច​ភូមិ​អូរតាសេក ឃុំអូរ​ឧកញ៉ាហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​​ព្រឹក ថ្ងៃទី១៧ ខែ​មិថុនា ឆ្នាំ២០១៨។ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ សម្តេច​ក្រុមព្រះ បានរង​របួស​ធ្ងន់ ចំណែក​អ្នក​ម្នាង អ៊ុក ផល្លា បាន​ទទួល​មរណភាព៕

អត្ថបទពាក់ព័ន្ធ

អត្ថបទ៖ សោភា

អត្ថបទថ្មី
;