អតីតនាយករដ្ឋមន្រ្តីថៃវ័យ ៨៦ឆ្នាំ រៀបការជាលើកទី៤
- 2018-07-10 23:14:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតនាយករដ្ឋមន្រ្តីថៃវ័យ ៨៦ឆ្នាំ រៀបការជាលើកទី៤
ចន្លោះមិនឃើញ
លោក ឆាវវ៉ាលីត យ៉ុងឆៃយុទ្ធ អតីតនាយករដ្ឋមន្រ្តីថៃ ដែលពេលនេះមានវ័យ ៨៦ឆ្នាំហើយ បានរៀបការជាលើកទី៤ ជាមួយស្រ្តីវ័យ ៥៣ឆ្នាំម្នាក់ ដែលត្រូវបានគេស្គាល់ឈ្មោះថា Orathai Sorakan។ សារព៏ត៌មានថៃបានស្រង់សម្ដីអតីតនាយករដ្ឋមន្រ្តីរូបនេះថា លោកបានលែងលះនឹងភរិយាមុនរបស់លោកប្រមាណ ១០ឆ្នាំហើយ។
លោក ឆាវវ៉ាលីត បានទទួលស្គាល់ថា ពិតជាមានស្រ្តីថ្មីម្នាក់នៅក្នុងជីវិតរបស់លោកមែន ក្រោយរូបភាពពិធីមង្គលការរបស់លោកបានផ្សព្វផ្សាយពេញបណ្ដាញសង្គម។ លោកបន្ដថា ភរិយាថ្មីរបស់លោកបានចូលមកក្នុងជីវិតរបស់លោក និងបានមើលថែររូបលោក នៅពេលលោកបានធ្លាក់ខ្លួនឈឺ។ លោកថា លោកគោរពនាង និងតែងតែនាំនាងទៅចូលរួមកម្មវិធីនានាជាមួយគាត់៕