ក្រសួង​ឲ្យអាជ្ញាធរ​ត្រៀម​ជម្លៀស​ពលរដ្ឋ​ទៅទីសុវត្ថិភាព ដោយសារ​ទឹក​បាក់ទំនប់​នៅឡាវ នឹងហូរ​ចូល​ទន្លេ​សេកុង

  • 2018-07-24 09:59:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទឹក​ដែល​ហូរ​ចេញ​ពី​ទំនប់​វារី​អគ្គិសនី Se-Pian Se Nam Noi នៅ​ខេត្តអាតាពើ (Attapeu) ប្រទេស​ឡាវ នឹង​ហូរ​ចូល​ទន្លេ​សេកុង ក្នុង​ខេត្ត​ស្ទឹងត្រែង។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម នា​រសៀល​ថ្ងៃ​ទី២៤ ខែកក្កដានេះ។

ក្រសួង​បាន​ជម្រាប​ឲ្យ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ត្រៀម​លក្ខណៈ​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​ដង​ទន្លេ​សេកុង ទៅកាន់​ទីទួល​សុវត្ថិភាព​។

តាម​សេចក្ដី​ប្រកាស​ដដែល បាន​ឲ្យ​ដឹង​ថា ទំនប់​វារី​អគ្គសនី Se-Pian Se Nam Noi នៅ​ខេត្តអាតាពើ (Attapeu) ប្រទេស​ឡាវ មាន​ចម្ងាយ​ប្រមាណ ៧០គីឡូម៉ែត្រ ពី​ព្រំដែន​ កម្ពុជា-ឡាវ។

សូម​បញ្ជាក់ថា មនុស្ស​រាប់​រយ​នាក់កំពុង​បាត់​ខ្លួន ហើយមនុស្សមួយចំនួនទៀត ប្រហែលជាបានស្លាប់ ក្រោយ​ពី​មាន​ការ​បាក់​ទំនប់​វារីអគ្គិសនី Xepian-Xe Nam Noy នៅ​ក្នុង​ប្រទេស​ឡាវ កាលពីយប់មិញនេះ៕ ( ចុចអានលម្អិត )

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;