វៀតណាម​ជួល​ឧទ្ធម្ភាគចក្រ​ទៅ​ជួយ​សង្គ្រោះ​កម្មករ​នៅ​ឡាវ

  • 2018-07-25 03:41:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​វៀតណាម​មួយ​ឈ្មោះ Hoang Anh Gia Lai JSC បាន​ជួល​ឧទ្ធម្ភាគចក្រ​១​គ្រឿង ដើម្បី​ទៅ​ដឹក​កម្មករ​ចំនួន ២៦​នាក់ ដែល​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​ព្រោះ​ការ​បាក់​ទំនប់​វារីអគ្គិសនី Xepian-Xe Nam Noy នៅ​ខេត្ត​អាត់តាពើ ប្រទេស​ឡាវ កាល​ពី​យប់​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០១៨។

កម្មករ​ទាំង​២៦​នាក់ កំពុង​ជាប់​គាំង​ខ្លួន​នៅ​ក្នុង​ឃុំ Paksong ខេត្ត Champasak ដែល​មាន​ព្រំ​ប្រទល់​ជាប់​នឹង​ភាគ​ខាង​កើត​ខេត្ត​អាត់តាពើ។ បើ​តាម​ការ​រំពឹង​ទុក ការ​ជួយ​សង្គ្រោះ​នឹង​ធ្វើ​នៅ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ កក្កដា នេះ។ លោក Nguyen Nhat Hoa ប្រធាន​ក្រុមហ៊ុន Dia Thang ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Hoang Anh Gia Lai បាន​បញ្ជាក់​ថា ក្នុង​ចំណោម​កម្មករ​ទាំង​នោះ​មាន ២៥​នាក់​ជា​ជនជាតិ​ឡាវ និង​ម្នាក់​ជា​ជនជាតិ​វៀតណាម។

យោង​តាម​សារព័ត៌មាន Vietnam Plus បាន​ឲ្យ​ដឹង​ថា មិន​ទាន់​មាន​របាយការណ៍​អំពី​ការ​ស្លាប់​របស់​ជន​ជាតិ​វៀតណាម​​ក្នុង​ហេតុការណ៍​បាក់​ទំនប់​វារីអគ្គិសនី​នៅ​ប្រទេស​ឡាវ​នោះ​ទេ៕

ជំនន់​​នៅ​ខេត្តអាត់តាពើ
***អត្ថបទ​ពាក់ព័ន្ធ៖***

ប្រភព៖ Vietnam Plus ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;