Honda ប្រាប់ពីគោលបំណង២ ដែលមកជួយក្រុមកម្ពុជា មិនយកប្រាក់ខែ
- 2018-08-12 06:23:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Honda ប្រាប់ពីគោលបំណង២ ដែលមកជួយក្រុមកម្ពុជា មិនយកប្រាក់ខែ
ចន្លោះមិនឃើញ
Keisuke Honda បានបញ្ជាក់ថា គោលបំណងធំ២ ដែលខ្លួនមកដឹកនាំក្រុមជម្រើសជាតិកម្ពុជា គឺដើម្បីបង្កើតរបៀបលេងដ៏ច្បាស់លាស់មួយ និងចង់ផ្សព្វផ្សាយពីប្រទេសនេះទៅកាន់ពិភពលោក។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានប្រកាសតែងតាំង Honda ជាអ្នកចាត់ចែងក្រុមជម្រើសជាតិកម្ពុជា នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ នៅសណ្ឋាគារ Le Royal។
កីឡាករក្រុមបាល់ទាត់ជម្រើសជាតិជប៉ុនរូបនេះ រៀបរាប់យ៉ាងដូច្នេះថា៖ «អ្វីដែលជាគោលបំណងរបស់ខ្ញុំ គឺចង់បង្កើត Style លេងឲ្យបានច្បាស់លាស់ដល់កម្ពុជា។ ខ្ញុំទទួលស្គាល់ថា សូម្បីនៅជប៉ុនក៏មានលំបាកនៅឡើយដែរ តែយើងត្រូវធ្វើឲ្យមានគោលបំណងតែមួយ។ បេសកកម្មទី២ គឺ គោលដៅមិនមែនដើម្បីតែបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែគឺចង់ផ្សព្វផ្សាយអ្វីល្អៗរបស់កម្ពុជាដែរ។ ខ្ញុំចង់ផ្សព្វផ្សាយអ្វីដែលខ្ញុំចាប់អារម្មណ៍ អ្វីៗល្អច្រើន ដូចជាវប្បធម៌ បេតិកភណ្ឌពិភពលោក និងកសិកម្ម ទៅកាន់ពិភពលោក»។
ចំណែក លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានលើកឡើងក្នុងសន្និសីទនេះថា ការមកដឹកនាំរបស់ Honda នេះ គឺធ្វើឡើងដើម្បីអភិវឌ្ឍវិស័យបាល់ទាត់កម្ពុជា ជាពិសេសក្នុងពេលដែលក្រុមជម្រើសជាតិកម្ពុជា ត្រៀមចូលរួមប្រកួត AFF Suzuki Cup នាពេលខាងមុខនេះ និងការត្រៀមខ្លួនសម្រាប់កីឡាស៊ីហ្គេមឆ្នាំ២០២៣ផងដែរ៕
ចុចអាន៖