លោក​ ស ថេត នឹង​ចូលកាន់​តំណែង​ជំនួស​លោក ជួន សុវណ្ណ នៅ​ថ្ងៃស្អែក

  • 2018-09-10 09:26:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 82

ចន្លោះមិនឃើញ

លោក​ឧត្តម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការ​រង​នគរបាល​ជាតិ ជំនួយការ​ដឹកនាំ​នាយកដ្ឋាន​នគរបាល​ការពារ និង​អង្គភាព​តម្រួត​បទ​បញ្ជា នឹង​ត្រូវចូល​កាន់​តំណែង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៨ ស្អែក​នេះ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក ស ថេត បាន​ថ្លែង​ប្រាប់ [ខ្លីៗ] នៅ​រសៀល​ថ្ងៃទី​១០ ខែ​កញ្ញា​នេះ។

លោកឧត្តមេសនីយ៍ឯក ស ថេត ដែលទទួលបានតំណែងជាស្នងការនគរបាលរាជធានីភ្នំពេញ

ពិធី​ចូលកាន់​តំណែង​នេះ នឹង​ធ្វើឡើង​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក​ ចាន់ អ៊ាន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ។

លោក ស ថេត ត្រូវ​បាន​ព្រះ​មហាក្សត្រ ត្រាស់​បង្គាប់​តែងតាំង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជំនួស​លោក​នាយ​ឧត្តមសេនីយ៍​ ជួន សុវណ្ណ។

សូម​បញ្ជាក់​ដែរ​ថា លោក ជួន សុវណ្ណ ត្រូវបាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ផ្ទេរ​ភារកិច្ច និង​តែងតាំង​ ពី​អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ មកជា​អនុ​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ជំនួស​លោក កៅ ខុនដារ៉ា ដែលត្រូវ​ទទួល​ភារកិច្ចថ្មី៕

អត្ថបទ​ទាក់ទង

អត្ថបទ៖ សោភា

;