សាលាឧទ្ធរណ៍ នឹងពិភាក្សាដេញដោល ជុំវិញសំណុំរឿងលោក កឹម សុខា
- 2018-09-13 02:04:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាលាឧទ្ធរណ៍ នឹងពិភាក្សាដេញដោល ជុំវិញសំណុំរឿងលោក កឹម សុខា
ចន្លោះមិនឃើញ
សាលាឧទ្ធរណ៍ នឹងធ្វើការធ្វើការពិភាក្សាដេញដោល លើសំណុំរឿង «សន្និដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ។ នេះបើតាមលិខិតអញ្ជើញរបស់សាលាឧទ្ធរណ៍ ផ្ញើទៅកាន់មេធាវីលោក កឹម សុខា កាលពីថ្ងៃទី៧កញ្ញា និងទើបតែដល់ដៃអ្នកកាសែត កាលពីថ្ងៃទី១២កញ្ញាម្សិលមិញនេះ។
សូមរំលឹកថា កាលពីថ្ងៃទី១០កញ្ញា ២០១៨ លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងចេញពីពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ហើយត្រូវបានដឹកមកដល់គេហដ្ឋានរបស់លោកវិញនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការសម្រេចដោះលែងនេះ គឺដោយផ្អែកលើហេតុផលខាងសុខភាព និងមានការធានាខាងផ្នែកនីតិវិធីច្បាស់លាស់ថា ជនត្រូវចោទឈ្មោះ កឹម សុខា នឹងមិនអាចរត់គេចខ្លួនពីនីតិវិធីតុលាការឡើយ៕