ម្ចាស់ភាគហ៊ុន Facebook ស្នើឲ្យដក Mark Zuckerberg ពីតំណែង
- 2018-10-18 01:46:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់ភាគហ៊ុន Facebook ស្នើឲ្យដក Mark Zuckerberg ពីតំណែង
ចន្លោះមិនឃើញ
ម្ចាស់ភាគហ៊ុនធំៗចំនួន៤ របស់ Facebook នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ បានដាក់សំណើដើម្បីសុំឲ្យមានផ្លាស់ប្ដូរថ្នាក់ដឹកនាំកំពូលរបស់ Facebook គឺលោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន បន្ទាប់ពីលេចរឿងអាស្រូវមួយចំនួនរបស់ក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមមួយនេះ។
ម្ចាស់ភាគហ៊ុនដែលបានដាក់សំណើសុំផ្លាស់ប្ដូរនាយកប្រតិបត្តិ Facebook មានប្រភពពីរដ្ឋ Illinois, រដ្ឋ Rhode Island, រដ្ឋ Pennsylvania និងក្រុង New York ដែលមានសមត្ថកិច្ចគ្រប់គ្រងលើហិរញ្ញវត្ថុ។
សួមបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ តែម្ចាស់ភាគហ៊ុន Facebook ស្នើឲ្យមានការដកលោក Mark Zuckerberg ។ កាលពីឆ្នាំ២០១៧ សំណើដកនាយកប្រតិបត្តិដូចគ្នានេះ ត្រូវបានបដិសេធ។
ជុំវិញរឿងអាស្រូវនេះ Facebook បានអះអាងកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ថា ក្រុម Hacker ដែលបានលួចចូលក្នុងគណនី (Account) ជាង ៣០លាន របស់អ្នកប្រើប្រាស់កាលពីខែមុន គឺបានលួចទិន្នន័យឈ្មោះ និងលេខទូរសព្ទ។
ចំណែករឿងអាស្រូវមួយទៀត គណនី Facebook ប្រមាណជាង ៨៧លានគណនី ត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនវិភាគទិន្នន័យ Cambridge Analytica ដែលមានជាប់ទាក់ទងនឹងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក អំឡុងពេលយុទ្ធនាការរកសំឡេងឆ្នោតឆ្នាំ ២០១៦។ ជុំវិញបញ្ហានេះ លោក Mark Zuckerberg ត្រូវបានសភាអាមេរិកកោះហៅដើម្បីសាកសួរផងដែរ៕
អត្ថបទទាក់ទង
Facebook លាតត្រដាងពីទិន្នន័យរបស់ Account ជិត៣០លានដែលត្រូវបានលួច
មេ Facebook បកស្រាយរឿងអាស្រូវបែកធ្លាយទិន្នន័យរបស់អ្នកប្រើប្រាស់