Suzuki Cup៖ មុន​ប៉ះ​កម្ពុជា កីឡាករ​មីយ៉ាន់ម៉ា ថា​ក្រុម​ខ្លួន​អាច​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ

  • 2018-11-12 08:15:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ Maung Maung Lwin បាន​លើកឡើង​ថា ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា នឹង​អាច​ឡើង​ទៅ​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ពាន​រង្វាន់ AFF Suzuki Cup 2018 បន្ទាប់ពី​មីយ៉ាន់ម៉ា បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្តាច់​ព្រ័ត្រ កាល​ពី​២ឆ្នាំ​មុន​។ ការ​លើកឡើង​នេះ ត្រូវ​បាន​ធ្វើឡើង​មុន​ការ​ប្រកួត​ទល់នឹង​ក្រុម​កម្ពុជា នៅ​ពូល A នា​ល្ងាច​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា​នេះ។

ខ្សែបម្រើប្រយុទ្ធរបស់​ក្រុម​មីយ៉ាន់ម៉ា Maung Maung Lwin កាលប៉ះជាមួយក្រុមថៃ (រូបថត៖ AFF Suzuki Cup)
ខ្សែ​បម្រើ​ប្រយុទ្ធ​របស់​ក្លឹប Yanyon United នេះ បាន​និយាយ​ដូច្នេះ​ថា៖ ***«ខ្ញុំ​ជឿជាក់​លើ​ក្រុម​របស់​ពួកយើង ថា អាច​ធ្វើ​បាន​ល្អ​ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ​ម្ដង​ទៀត។ ពួកយើង​លេង​បាន​ល្អ​លក្ខណៈ​ជា​ក្រុម និង​បុគ្គល ដូច្នេះ​វា​មិន​ត្រឹមតែ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ពួកយើង​បាន​ដាក់​គោលដៅ​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ផងដែរ»***។

សូម​រំឭក​ថា កាល​ពី​ឆ្នាំ​២០១៦ មីយ៉ាន់ម៉ា បាន​ឡើង​ទៅ​ដល់​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ Suzuki Cup តែ​ធ្លាក់​ក្រោម​ថ្វី​ក្រុម​ជើង​ឯក​ថៃ។

ក្នុង​ប្រវត្តិ​ជួប​គ្នា​ចុងក្រោយ​កាល​ពី​ឆ្នាំ​២០១៧ មីយ៉ាន់ម៉ា បាន​យក​ឈ្នះ​កម្ពុជា ដោយ​លទ្ធផល ២-១ ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​៕

អត្ថបទទាក់ទង

ប្រភព៖ AFF Suzuki Cup ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;