លក្ខណៈ​ពិសេស​របស់​ឧទ្ធម្ភាគចក្ររុស្ស៊ីទាំង ២ប្រភេទ ដែល​កំពុង​បង្អួត​ខ្លួន​នៅ​កម្ពុជា

  • 2018-11-20 06:29:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឧទ្ធម្ភាគចក្រ​យោធា​របស់​រុស្ស៊ី ប្រភេទ Mi-171A2 និង ANSAT ចំនួន​ពីរគ្រឿង ​ត្រូវ​បាន​ដាក់បង្ហាញ​​នៅក្នុង​មូលដ្ឋាន​កងទ័ព​អាកាស​កម្ពុជា នាព្រឹក​​ថ្ងៃទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​ នេះ ក្រោម​អធិបតីភាព​សម្តេចពិជ័យសេនា ទៀ បាញ់ ឧប​នាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដី​ក្រសួង​ការពារ​ជាតិ។

តើឧទ្ធម្ភាគចក្រ​យោធា​របស់​រុស្ស៊ី​ទាំង ២​ប្រភេទ​នេះ មាន​លក្ខណៈពិសេស​អ្វីខ្លះ?

លក្ខណៈពេល​នៃ​ឧទ្ធម្ភាគចក្រ​យោធា ប្រភេទ Mi-171A2៖

  • មាន​បណ្ដោយ​ប្រវែង ១៨,៤៦៥​ម៉ែត្រ

  • មាន​ស្លាប​កង្ហារ ២១,២៥​ម៉ែត្រ

  • មាន​កម្ពស់ ៤,៧៦​ម៉ែត្រ

  • មាន​ទម្ងន់ ៧៤៨៩​គីឡូក្រាម

  • ផ្ទុក​ទម្ងន់​បាន ១១១០០​គីឡូក្រាម

  • មាន​ម៉ាស៊ីន​ចំនួន២ ប្រភេទ Klimov VK-2500PS-03 គ្រប់គ្រង​ដោយ​ប្រព័ន្ធ​ឌីជីថល

  • ល្បឿន​លឿន​បំផុត ២៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង

  • ល្បឿន​ហោះឡើង ៨ម៉ែត្រ​ក្នុង​មួយ​វិនាទី

  • អាច​ផ្ទុក​អាវុធ​បាន ១៥០០​គីឡូក្រាម រួមមាន​គ្រាប់បែក រ៉ុកកែត និង​កាំភ្លើង​បំពាក់​លើ​ឧទ្ធម្ភាគចក្រ

  • ត្រូវការ​ពីឡុត ២​នាក់ និង​អាច​ផ្ទុក​មនុស្ស​បាន​ចំនួន ២៤​នាក់

ឧទ្ធម្ភាគចក្រ​ Mi-171A2 ដែល​បង្ហាញខ្លួន​នៅ​មូលដ្ឋាន​កងទ័ព​អាកាស​របស់​កម្ពុជា នា​ថ្ងៃទី២០ ខែវិច្ឆិកានេះ
**លក្ខណៈ​ពិសេស​ឧទ្ធម្ភាគចក្រ​របស់​រុស្ស៊ី ប្រភេទ ANSAT**
  • មាន​បណ្ដោយប្រវែង ១៣,៧៦​ម៉ែត្រ

  • មាន​ស្លាប​កង្ហារ​ប្រវែង ១១,៥​ម៉ែត្រ

  • មាន​កម្ពស់ ៣,៤​ម៉ែត្រ

  • មាន​ទម្ងន់ ១៩០០​គីឡូក្រាម

  • អាច​ផ្ទុក​ទម្ងន់ ៣០០០​គីឡូក្រាម

  • មាន​ម៉ាស៊ីន​ចំនួន២ ប្រភេទ Pratt & Whitney Canada PW207K

  • មាន​ល្បឿន​លឿន​បំផុត ២៧៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង

  • ល្បឿន​ហោះឡើង ២១,៥​ម៉ែត្រ​ក្នុង​មួយ​វិនាទី

  • ត្រូវការពីឡុត ១ ឬ ២​នាក់ និងអាចផ្ទុក​មនុស្ស​បាន ៨​នាក់

ឧទ្ធម្ភាគចក្រ​ ANSAT ដែល​បង្ហាញខ្លួន​នៅ​មូលដ្ឋាន​កងទ័ព​អាកាស​របស់​កម្ពុជា នា​ថ្ងៃទី២០ ខែវិច្ឆិកានេះ

អត្ថបទទាក់ទង៖

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;