រថយន្ដ​​មេដឹកនាំ​​ពិភពលោក​​ ៥​រូប ដែលមាន​ប្រព័ន្ធ​​សុវត្ថិភាព​​ខ្ពស់បំផុត​

  • 2018-12-11 08:00:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មេដឹកនាំ​នៃប្រទេសនីមួយៗ តែងមាន​រថយន្ដ​ផ្ទាល់ខ្លួន សម្រាប់ជា​មធ្យោបាយ​​ធ្វើដំណើរ​ ដែល​ភាគច្រើន​ជា​រថយន្ត​ដែល​មាន​​គុណភាព​ខ្ពស់​ ខុសប្លែក​ពី​រថយន្ដ​ធម្មតា​។ ខាងក្រោមនេះ ជា​រថយន្ដ​របស់​មេដឹកនាំ​ ៥​រូប ដែលមាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់បំផុត​៖

១. រថយន្ដ Cadillac One មានតម្លៃ​ ២,៥​លាន​ដុល្លារ របស់​ប្រធានាធិបតី​អាមេរិក​ លោក​ Donald Trump​។ រថយន្ដ​នេះ មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់បំផុត​ ពោល​គឺ​គ្រាប់កាំភ្លើង​ ឬ​គ្រាប់បែក​ មិនអាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកជិះ​ខាងក្នុង​បានឡើយ។​

២. រថយន្ដ Aurus Senat មានតម្លៃ ២​លាន​ដុល្លារ របស់​ប្រធានាធិបតី​រុស្ស៊ី​ លោក​ Vladimir Putin​។ រថយន្ដ​នេះ​ក៏មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់បំផុតដែរ គឺកាំភ្លើង​មិនអាច​បាញ់​ធ្លុះ គ្រាប់បែក​ក៏​មិនអាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកជិះ​ដូចគ្នា​ដែរ​។​ ​

៣. រថយន្ដ BMW 7 Series មានតម្លៃ ​១,៦​លាន​ដុល្លារ របស់​នាយករដ្ឋមន្ដ្រី​ឥណ្ឌា​ លោក​ Narendra Modi​។ រថយន្ដ​នេះ​ក៏មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់បំផុតដូចគ្នាដែរ។

៤. រថយន្ដ Mercedes- Benz S Class មានតម្លៃ​១,៥​លាន​ដុល្លារ របស់​ស្ដេច​អា​រ៉ាប៊ីសាអូឌីត Salman Bin Abdulaziz Al Saud។ រថយន្ដ​នេះក៏បាញ់មិនធ្លុះ បំផ្ទុះ​មិន​បានដែរ។

៥. រថយន្ដ Audi A8L មានតម្លៃ​១,៣​លាន​ដុល្លារ របស់​លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel​។ រថយន្ដ​នេះ​មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​ណាស់ គ្រាប់កាំភ្លើង​ក៏​បាញ់​មិន​ធ្លុះ ការ​បំផ្ទុះ​គ្រាប់​ក៏​មិន​ខ្ទេច​។​

ចង់ស្គាល់​រថយន្តទាំងនោះ សូមទស្សនា​វីដេអូខាងក្រោម៖

ចុចអាន៖ មក​ស្គាល់​មេដឹកនាំ​ល្បីៗ​លើ​លោក ដែល​ជិះ​រថយន្ត​ថ្លៃ​កប់​ពពក

ចុចអាន៖ មេ​ដឹកនាំ​កូរ៉េ​ទាំង​២ ប្រើ​រថយន្ត​ម៉ាក​ដូច​គ្នា​បេះបិទ នៅ​ក្នុង​ជំនួប​ជា​ប្រវត្តិសាស្ត្រ

ប្រភព៖ Vayo Fm អត្ថបទ៖ Vayo FM

អត្ថបទថ្មី
;