រាជរដ្ឋាភិបាល សម្រេច​រំសាយ​ក្រុមហ៊ុនរដ្ឋ «កាំសាប» ខណៈ​និយោជក-និយោជិត​ នឹងត្រូវ​ផ្ទេរ​ក្របខណ្ឌ​ទៅ...

  • 2019-02-06 06:12:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជ​រដ្ឋាភិបាល បាន​សម្រេច​បញ្ចប់​បេសកកម្ម និង​រំសាយ​សហគ្រាស​សាធារណៈ​ដែលមានលក្ខណៈ​ជាក្រុមហ៊ុនរដ្ឋ​ឈ្មោះ​ «ភ្នាក់ងារ​កម្ពុជា​នាវាចរ» ហៅថា «កាំសាប» ចាប់ពីម៉ោងសូន្យ​ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ តទៅ។ នេះបើ​យោង​តាម​អនុក្រឹត្យ​ចុះហត្ថលេខា​ដោយ​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពី​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩។

ជាមួយគ្នានេះ សម្តេច​ ហ៊ុន សែន បាន​ប្រគល់ភារកិច្ច​ជូន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​សម្របសម្រួល​ផ្ទេរ​ក្របខណ្ឌ​និយោជក និង​និយោជិត​របស់ «កាំសាប» តាម​លទ្ធភាព និង​តម្រូវការ​ជាក់ស្តែង ចូលទៅក្នុងក្របខណ្ឌ​មន្រ្តី​រាជការ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឬកំពង់ផែស្វយ័ត ឬ​កំពង់ផែ​ស្វយ័តក្រុង​ព្រះសីហនុ។

តាមអនុក្រឹត្យ​ដដែលនេះ ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុងឋានៈ​ជាអាជ្ញាធរ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​រដ្ឋ និង​ជាអាណាព្យាបាល​ហិរញ្ញវត្ថុ ត្រូវ​សម្របសម្រួល​ជាមួយ​ក្រសួងសាធារណការ និង​ដឹកជញ្ជូន ក្នុង​ឋានៈជា​អាជ្ញាធរ​កាន់កាប់​ទ្រព្យ​សម្បត្តិ​រដ្ឋ និង​ជា​អាណាព្យាបាល​បច្ចេកទេស ផ្ទេរ​ទ្រព្យ​សម្បត្តិ​របស់ «កាំសាប» រួមមាន​អចលនវត្ថុ, ចលនវត្ថុ, រតនវត្ថុ, និង​កាតព្វកិច្ច​ហិរញ្ញវត្ថុ​ដទៃទៀតរួមទាំង​បំណុល​ត្រូវទារ និង​បំណុល​ត្រូវសង តាមនីតិ​វិធី​ជាធរមាន។

សូម​រំលឹក​ថា សាហគ្រាស​សាធារណៈ​ភ្នាក់ងារ​កម្ពុជា​នាវាចរ «កាំសាប» ត្រូវបាន​បង្កើត​ឡើង​តាមអនុក្រឹត្យ​លេខ៨១ អនក្រ. បក ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ​១៩៩៩៕

ចុចអាន៖ កាំកុងត្រូល ត្រូវបាន​បញ្ចប់​តួនាទី និង​ភារកិច្ច នៅ​ព្រំដែន​ហើយ

អត្ថបទ៖ សំភី

;