តៃវ៉ាន់ ត្រៀម​ទិញ​យន្តហោះ​ចម្បាំង​ជាង ៦០​គ្រឿង ពី​អាមេរិក

  • 2019-03-07 02:31:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ការពារ​ជាតិ​របស់​តៃវ៉ាន់ បាន​ដាក់​សំណើ​ទៅ​កាន់​សហរដ្ឋអាមេរិក ដើម្បី​ទិញ​យន្តហោះ​ចម្បាំង​ប្រភេទ F-16V ចំនួន ៦៦​គ្រឿង ជាមួយ​នឹង​មីស៊ីល​បំពាក់​លើ​យន្តហោះ ដែល​មាន​តម្លៃ​សរុប​ ១៣ពាន់​លាន​ដុល្លារ​អាមេរិក។ ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​ បាន​ឲ្យដឹង​ដូច្នេះ កាលពី​យប់​ថ្ងៃ​ពុធ ទី​៦ ខែ​មីនា ឆ្នាំ​២០១៩​។

កង​ទ័ព​អាកាស​តៃវ៉ាន់ បាន​បញ្ជាក់​ពី​សំណើ​នេះ តែ​បដិសេធ​ក្នុង​ការ​ផ្ដល់​សេចក្ដី​លម្អិត​ជុំវិញ​ការ​ទិញ​យន្តហោះ​ចម្បាំង​នេះ ដោយសារ​ភាគី​ទាំងពីរ​កំពុង​ស្ថិតនៅ​ដំណាក់កាល​ចរចា​នៅ​ឡើយ​។

តៃវ៉ាន់ គ្រោង​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16V ជំនួស F-16A/B ក្រោម​គម្រោង​របស់​តៃវ៉ាន់ ដែល​ដាក់​ចេញ​កាលពី​ឆ្នាំ​២០១៦​។

យ៉ាងណា​ក៏​ដោយ សភា​អាមេរិក ​មិន​ទាន់​ធ្វើការ​សម្រេច​លើ​ការ​លក់​យន្តហោះ​ទាំងនេះ ទៅ​ឲ្យ​តៃវ៉ាន់​នៅ​ឡើយ​ទេ​៕

អត្ថបទទាក់ទង

ប្រភព៖ Asia.Nikkei ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;