សម្តេច ហ៊ុន សែន ថា​គណៈប្រតិភូ​អឺរ៉ុប​ដែល​មកម្ពុជា មិន​ទាន់​មាន​កម្រិត​ជួប​ដល់​សម្តេច​ឡើយ

  • 2019-03-21 03:13:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន​ បាន​បញ្ជាក់​ថា គណៈប្រតិភូ​សហគមន៍​អឺរ៉ុប​ដែល​កំពុង​ធ្វើទស្សនកិច្ច​នៅកម្ពុជា គឺ​មិនទាន់​មាន​កម្រិត​អាចជួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​បានឡើយ។ ការ​ថ្លែងនេះ ធ្វើឡើង​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូនដល់​និស្សិត​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ​២០១៩។

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងមក
សម្តេច ហ៊ុន សែន បាន​មាន​ប្រសាសន៍​យ៉ាងដូច្នេះ​ថា៖ «**ឥឡូវនេះ គេថា ពេល​ដែល​ពួកអឺរ៉ុប​ទៅជួប ស ខេង និយាយផ្សេង ពេល​ដែលទៅ​ជួប​ ប្រាក់ សុខុន និយាយ​ផ្សេង ហើយគេមក មិន​ជួប​ជាមួយ ហ៊ុន សែន ទេ។ កម្រិត​ហ្នឹង អត់​ត្រូវជួប​ជាមួយនឹង​ហ៊ុន សែន ទេ ជួប​ធ្វើអី? កម្រិត​ថ្នាក់នាយកដ្ឋាន ថ្នាក់​ស្អីៗ​ហ្នឹង ជួបដល់​ឧបនាយករដ្ឋមន្រ្តី វាខ្ពស់​ពេក​ទៅហើយ**»។

ប្រមុខ​រាជរដ្ឋាភិបាល​បន្ថែមថា កម្រិត​ដែល​អាចជួប​ជាមួយនឹង​សម្តេច​បាន លុះត្រាតែ​ជា មេ EU ឬ​ស្នងការ​ EU ជាដើម។

សូម​ជម្រាប​ថា កាលពី​ថ្ងៃទី ២០ ខែមីនា ឆ្នាំ​២០១៩ លោកស្រី Poala Pampaloni នាយក​រង​ផ្នែក​គ្រប់​គ្រង​ប្រចាំ​ការ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិច និង​ជាប្រធាន​គណៈ​ប្រតិភូ​សហគមន៍​អឺរ៉ុប បាន​មកធ្វើទស្សនកិច្ច​នៅកម្ពុជា ដោយបាន​ចូលជួប​ពិភាក្សា​ជាមួយ​សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ និង​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។ ក្នុង​ជំនួបទាំង២នេះ គឺ​ដើម្បី​បង្កើននូវ​កិច្ចសហប្រតិបត្តិការ​រវាង​ភាគីកម្ពុជា និង​អឺរ៉ុប ពោលគឺ​មិនមាន​គោលដៅ​ដកប្រព័ន្ធ​អនុគ្រោះពន្ធ EBA ពី​កម្ពុជានោះទេ៕

អត្ថបទ​ទាក់ទង

អត្ថបទ៖ សំភី

អត្ថបទថ្មី
;