លោក ដូណាល់ ត្រាំ នឹងក្លាយ​ជា​មេដឹកនាំ​បរទេស​ទី១ ដែល​ជួប​ព្រះចៅ​អធិរាជ​ថ្មី​របស់​ជប៉ុន

  • 2019-04-19 02:05:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​ជប៉ុន បាន​បញ្ជាក់​ឱ្យដឹង​នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ​២០១៩​នេះថា ជប៉ុន នឹង​អញ្ជើញ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ឱ្យ​បំពេញ​ទស្សនកិច្ច​នៅ​ក្រុងតូក្យូ ពីថ្ងៃទី២៥ ដល់ ២៨ ខែឧសភា ឆ្នាំ​២០១៩។

លោក ដូណាល់ ត្រាំ និង​លោក ស៊ីនហ្សូ អាបេ (រូបថត៖ Reuters)
តាម​រយៈការ​ធ្វើទស្សនកិច្ច​នេះ លោក ដូណាល់ ត្រាំ នឹង​ក្លាយ​ជាមេដឹកនាំ​បរទេស​ទីមួយ ដែល​ជួប​ជាមួយ​ព្រះចៅអធិរាជថ្មី​របស់​ជប៉ុន ហើយ​លោក​ក៏នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​នាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ ផងដែរ។

សូម​ជម្រាប​ថា ព្រះ​អង្គ​ម្ចាស់ Naruhito នឹង​ឡើង​ស្នងរាជ្យ​ពីបិតាគឺ​ព្រះចៅ​អធិរាជ Akihito ដែល​នឹង​ត្រូវ​ដាក់រាជ្យ​នាថ្ងៃទី៣០ ខែមេសា​ខាងមុខនេះ។ ក្នុង​នោះចាប់​ពីថ្ងៃទី១ ខែឧសភា​តទៅ ​ឈ្មោះ​នៃ​សករាជអធិរាជថ្មី​របស់​ជប៉ុន នឹងត្រូវផ្លាស់ប្តូរពី «Heisei» ទៅជា  «Reiwa» ឬ «Gengo»៕

ព្រះអង្គម្ចាស់ Naruhito (ឆ្វេង) ព្រះចៅ Akihito (ស្តាំ)។​ រូបថត៖ Reuter

អត្ថបទ​ទាក់ទង៖ ឈ្មោះ​សករាជ​អធិរាជ​ជប៉ុន នឹង​ត្រូវ​ផ្លាស់ប្តូរ

ប្រភព៖ Reuters ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;