កូន​បី​នាក់ របស់​មហាសេដ្ឋី​ដាណឺម៉ាក ស្លាប់​ក្នុង​​ហេតុការណ៍​បំផ្ទុះ​នៅ​ស្រីលង្កា

  • 2019-04-22 08:46:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​មហាសេដ្ឋី​មាន​ជាង​គេ​នៅ​ប្រទេស​ដាណឺម៉ាក​ លោក​ Anders Holch Povlsen បាន​​ឲ្យ​ដឹង​ថា​​កូន​របស់​ខ្លួន​ចំនួន ៣ នាក់ ត្រូវ​បាន​សម្លាប់​ក្នុង​ហេតុការណ៍​បំផ្ទុះ​ នៅ​ប្រទេស​ស្រីលង្កា។

​កូន​ទាំង ៣ នាក់​ដែល​ស្លាប់​នេះ គឺ​បាន​រួម​ដំណើរ​ជា​មួយ​កូន​របស់​លោក​ម្នាក់​ទៀត ដែល​ធ្វើ​ដំណើរ​ទៅ​កាន​​ប្រទេស​ស្រីលង្កា​ សម្រាប់​​ថ្ងៃបុណ្យ​សាសនា​គ្រិស្ត​ Easter Sunday។ លោក​ Anders Holch Povlsen គឺ​ជា​ម្ចាស់​ភាគហ៊ុន​ដ៏​ធំ​មួយ​ក្នុង​ក្រុមហ៊ុន​សំលៀកបំពាក់​ Asos និង​ជា​​ម្ចាស់​ដី​ច្រើន​កន្លែង​​ក្នុង​ប្រទេស​ស្កុតឡែន​។

រូបភាព ៖ AFP

តាម​ការ​ចុះ​ផ្សាយ​ចុង​ក្រោយ​របស់​សារព័ត៌មាន​ CNN បាន​ឲ្យ​ដឹង​ថា​​ហេតុការណ៍​បំផ្ទុះ​គ្រាប់​បែក​នៅ​ស្រីលង្កា​ មាន​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ដល់​ ២៩០ នាក់ និង​ជាង ៥០០ នាក់​រង​របួស៕​​​

ចុចអាន៖ ចារកម្ម​ស្រីលង្កា ព្រមាន​អំពី​ភេរវកម្ម ១០​ថ្ងៃ មុន​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​ស្លាប់​មនុស្ស​ជាង ២០០​នាក់

ប្រភព៖ CNN | Independent ប្រែ​សម្រួល៖ សុខហេង

;