ផ្លូវការ៖ Hazard ចេញពី Chelsea ចូល Real Madrid (វីដេអូ)

  • 2019-06-08 01:41:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Real Madrid បាន​ចុះកុងត្រា​យក​ Eden Hazard ពីក្លឹប Chelsea ក្នុង​តម្លៃ​ខ្លួន​ប្រមាណ ១៥០លាន​ផោន។

Hazard បាន​យល់ព្រម​ចុះកុងត្រា​រយៈពេល ៥ឆ្នាំ ដោយ​ត្រូវ​បង្ហាញខ្លួន​ជា​កីឡាករ Real នៅថ្ងៃទី១៣ ខែមិថុនា។

កីឡាករ​សញ្ជាតិ​បែលហ្សិក​រូបនេះ បាន​ស៊ុត​បញ្ចូលទី ១១០គ្រាប់ ក្នុង​ការ​បង្ហាញខ្លួន ៣៥២ប្រកួត​នៅ Chelsea ចាប់តាំង​ពីឆ្នាំ ២០១២ មក។

Hazard បាន​សរសេរ​សារ​លា​អ្នកគាំទ្រ​ Chelsea តាម​ហ្វេសប៊ុកថា៖ "ការចាកចេញពី Chelsea គឺ​ជា​ការ​សម្រេចចិត្ត​ដ៏ធំបំផុត និង​ពិបាក​បំផុត​សម្រាប់​អាជីព​របស់​ខ្ញុំ។ ខ្ញុំ​សង្ឃឹម​ថា​អ្នកទាំងអស់គ្នា​នឹងយល់ថានេះ​គឺជា​ការ​ជ្រើសយក​ទំព័រ​ថ្មី​នៃ​អាជីព ហើយ​អ្នក​ទាំងអស់​គ្នា ក៏ំនឹង​ចាប់​យកឱកាស​ដ៏ល្អ​នេះផងដែរ ដើម្បី​សម្រេច​ក្ដី​ស្រមៃរបស់អ្នក"។

សូមបញ្ជាក់ថា កាលពីថ្មីៗកន្លងទៅនេះ Real ក៏បានចុះកុងត្រា​ជាមួយ​ខ្សែប្រយុទ្ធ Luka Jovic ពី​ក្លឹប​អាល្លឺម៉ង់ Frankfurt ផងដែរ៕

សូមទស្សនា​វីដេអូបង្ហាញ​ពី​សមត្ថភាពរបស់ Hazard ដែលបង្ហោះដោយផេក Real Madrid ខាងក្រោមនេះ៖

ចុចអាន៖ Real Madrid ទិញ​បាន​ខ្សែប្រយុទ្ធ​មុត​ស្រួច ត្រៀម​រដូវកាលថ្មី

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;