ក្រុមមួយនៅអាស៊ី ដកខ្លួនពីវគ្គជម្រុះ World Cup ដោយសារបារម្ភរឿងសុវត្ថិភាព
- 2019-06-11 02:21:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមមួយនៅអាស៊ី ដកខ្លួនពីវគ្គជម្រុះ World Cup ដោយសារបារម្ភរឿងសុវត្ថិភាព
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិម៉ាកាវ បានដកខ្លួនចេញពីវគ្គជម្រុះ World Cup ជុំដំបូង ដោយសារបារម្ភពីបញ្ហាសុវត្ថិភាពនៅទឹកដីស្រីលង្កា ក្រោយពីមានការវាយប្រហារដោយគ្រាប់បែកនាពេលកន្លងមក។
សូមបញ្ជាក់ថា កាលពីជើងទី១ ម៉ាកាវ បានឈ្នះស្រីលង្កា ១-០ ក្នុងដីខ្លួនឯង ហើយត្រូវប្រកួតជើទី២ នៅទឹកដីស្រីលង្កា នាថ្ងៃទី១១ ខែមិថុនានេះ។
សហព័ន្ធកីឡាបាល់ទាត់ស្រីលង្កា បានឆ្លើយតបថា ខ្លួនបានបំពេញគោលការណ៍សុវត្ថិភាព ជាមួយ FIFA និង AFC រួចរាល់ហើយ ដូច្នេះការប្រកួតអាចធ្វើទៅបាននៅទឹកដីរបស់ខ្លួន។
សូមបញ្ជាក់ថា ក្រៅពីគូនេះ នៅមាន ៥គូទៀត ដែលត្រូវប្រកួតជើងទី២ យប់នេះ ដូចតារាងខាងក្រោម៖
ទស្សនាវីដេអូហាយឡាយ ម៉ាកាវ ឈ្នះ ស្រីលង្កា ១-០ កាលពីជើងទី១៖
អត្ថបទទាក់ទង៖
ជម្រុះ World Cup៖ កម្ពុជា ឈ្នះ តែក្រុមអាស៊ាន ២ទៀត សុទ្ធតែចាញ់ដូចគ្នា
ជម្រើសជាតិកម្ពុជា ឈ្នះ ប៉ាគីស្ថាន ក្នុងវគ្គជម្រុះ World Cup