FIFA World Cup៖ ក្រុមអាស៊ានតែ ២ប៉ុណ្ណោះ ដែលឆ្លងផុតវគ្គជម្រុះបឋម
- 2019-06-12 03:24:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
FIFA World Cup៖ ក្រុមអាស៊ានតែ ២ប៉ុណ្ណោះ ដែលឆ្លងផុតវគ្គជម្រុះបឋម
ចន្លោះមិនឃើញ
វគ្គជម្រុះបឋម តំបន់អាស៊ី នៃ FIFA World Cup 2022 បានរកឃើញក្រុមដែលឡើងបន្តទៅវគ្គជម្រុះជុំទី២ (ចែកពូល) ទាំង ៦ក្រុមហើយ ដែលក្នុងនោះមានក្រុមអាស៊ានតែ ២ប៉ុណ្ណោះ ខណៈក្រុមអាស៊ាន ៣ទៀត បានធ្លាក់ហើយ។
ក្រុមមកពីតំបន់អាស៊ានទាំង ២ ដែលឆ្លងផុតទៅជុំបន្ទាប់ គឺ កម្ពុជា និងម៉ាឡេស៊ី ចំណែកក្រុម ៣ ដែលធ្លាក់ រួមមាន ឡាវ ប្រ៊ុយណេ និងទីម័រខាងកើត។
លទ្ធផលទាំង ៦ គូ នៃវគ្គជម្រុះបឋម FIFA World Cup 2022 មានដូចខាងក្រោម៖
- ប៉ាគីស្ថាន ១-២ កម្ពុជា (សរុបទាំង២ជើង កម្ពុជា ឈ្នះ ៤-១)
ប្រ៊ុយណេ ២-១ ម៉ុងហ្គោល (សុរបទាំង២ជើង ម៉ុងហ្គោល ឈ្នះ ៣-២)
បង់ក្លាដេស ០-០ ឡាវ (សរុបទាំង២ជើង បង់ក្លាដេស ឈ្នះ ១-០)
ទីម័រខាងកើត ១-៥ ម៉ាឡេស៊ី (សរុបទាង២ជើង ម៉ាឡេស៊ី ឈ្នះ ១២-២)
ហ្គាម ៥-០ ប៊ូតាន (សរុបទាំង២ជើង ហ្គាម ឈ្នះ ៥-១)
ស្រីលង្កា ជាប់ដោយស្វ័យប្រវត្តិ ក្រោយ ម៉ាកាវ ដកខ្លួន
ក្នុងការប្រកួតជុំទី២ មានក្រុមទាំងអស់ ៤០ ដោយត្រូវបែងចែកជា ៨ពូល ក្នុង១ពូល មាន ៥ក្រុម ដោយធ្វើឡើងតាមរូបមន្តប្ដូរទឹកដី ដោយក្រុមទាំងអស់ក្នុងពូលជាមួយគ្នា ត្រូវប៉ះគ្នា២ជើង (ក្នុងដី ក្រៅដី)។ ការចាប់ឆ្នោតជ្រើសរើសពូល នឹងធ្វើឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុងដូហា ប្រទេសកាតា ដែលជាប្រទេសម្ចាស់ផ្ទះរៀបចំការប្រកួត FIFA World Cup 2022៕
ចុចអាន៖ កម្ពុជា ឡើងទៅវគ្គជម្រុះតាមពូល FIFA World Cup 2022 ក្រោយឈ្នះប៉ាគីស្ថាន ទាំង២ជើង