លោក លី ស៊ានឡុង បង្ហោះ​រូប​​ថត​ជាមួយ​សម្តេច ហ៊ុន សែន ក្នុង​ជំនួប​ពិភាក្សា​លើ​បញ្ហា​ប្រវត្តិសាស្រ្ត​នៅ​កម្ពុជា

  • 2019-06-24 02:59:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក លី ស៊ានឡុង នាយក​រដ្ឋមន្រ្តី​សិង្ហបុរី បាន​បង្ហោះ​រូបថត​ជាមួយ​សម្តេច ហ៊ុន សែន ១​សន្លឹក​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ក្នុង​ជំនួប​ពិភាក្សា​គ្នា​មួយកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ​២០១៩ នៅក្រុងបាងកក ប្រទេស​ថៃ។

ក្នុង​ជំនួបនេះ លោក​ លី ស៊ានឡុង បាន​រៀបរាប់​ឱ្យដឹង​យ៉ាងដូច្នេះ​ថា៖ «យើង​ទទួលស្គាល់​ថា សិង្ហបុរី និង​កម្ពុជា មាន​ទស្សនៈ​ផ្សេងគ្នា​លើ​បញ្ហា​សង្គ្រាមនៅកម្ពុជា។ ប៉ុន្តែ​យើង​ព្រមព្រៀង​គ្នាថា វាមាន​សារៈសំខាន់​ក្នុងការ​ជួបមុខគ្នា​ដោយផ្ទាល់ ដើម្បីយល់គ្នា​ទៅវិញទៅមក។ យើង​បានឯកភាព​គ្នា ដើម្បី​បន្ត​អភិវឌ្ឍ​ភាពជាដៃគូ​របស់​យើង ទ្វេភាគី និង​អាស៊ាន»៕

ចុចអាន​បន្ថែម

-ទំនាក់​ទំនង​រវាង​សម្តេច ហ៊ុន សែន និង​លោក លី ស៊ានឡុង ជួប​សុបិន្ត​អាក្រក់​មួយភ្លែត

-សម្តេច ហ៊ុន សែន ហៅការ​លើកឡើង​របស់​នាយករដ្ឋមន្រ្តី​សិង្ហបុរី ជា​ការ​ប្រមាថ​កងទ័ព​វៀតណាម និងប្រឆាំង​ការ​រស់រាន​របស់​​ប្រជាជន​ខ្មែរ

-សម្តេច ហ៊ុន សែន ប្រដៅ និង​ក្រើនរំលឹក​​បន្ថែម​ដល់​នាយករដ្ឋមន្រ្តី​សិង្ហបុរី​

អត្ថបទ៖ សំភី

អត្ថបទថ្មី
;