តើស្រ្តី​៣រូប ក្នុង​កិច្ចប្រជុំ​កំពូល​G20 ជា​នរណា?

  • 2019-06-28 08:17:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កិច្ចប្រជុំ​កំពូល G20 នៅក្រុង​អូសាកា ប្រទេស​ជប៉ុន ត្រូវបាន​ចាប់ផ្តើម​ជាផ្លូវការ​ហើយ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ​២០១៩​នេះ។ អ្នកដែល​ចូលរួម​ក្នុងកិច្ចប្រជុំ​នេះ គឺសុទ្ធតែ​ជាមេដឹកនាំ​កំពូល​នៃប្រទេស​សមាជិក G20 ចំនួន​២០ប្រទេស, ប្រទេស​ក្នុងនាម​ជាភ្ញៀវកិត្តិយស​ចំនួន​៨ និង​មេស្ថាប័ន​អន្តរជាតិ​ធំៗ​ចំនួន ៩។

រូបថត៖ AFP
ក្នុង​ចំណោម​មេដឹកនាំ​ខាងលើ​នេះ គឺមាន​តែស្រ្តីតែ​៣រូប​ប៉ុណ្ណោះ រួមមាន​ លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel, លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេស Theresa May និង​លោកស្រី Christine Lagarde ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF។ លោកស្រី Merkel គឺជា​មេដឹកនាំ​ស្រ្តី​ដែលបាន​ចូលរួមក្នុង​កិច្ចប្រជុំកំពូល G20 ច្រើនជាងគេ​បំផុត បន្ទាប់​មក​គឺ​លោកស្រី Lagarde។

គិត​ចាប់ពីឆ្នាំ​២០០៨​មក ឆ្នាំដែល​មាន​មេដឹកនាំ​ស្រ្តីចូលរួម​កិច្ចប្រជុំ G20 ច្រើន​ជាងគេ​បំផុត​គឺនៅឆ្នាំ​២០១២ និង ២០១៣ ដែល​មាន​ចំនួន ៥នាក់។ ក្នុងនោះ៖

-ឆ្នាំ​២០១២៖ លោកស្រី Merkel, លោកស្រី Lagarde, លោកស្រី Dilma Rousseff ប្រធានាធិបតី​ប្រេស៊ីល, លោកស្រី Cristina Fernandez de Kirchner ប្រធានាធិបតី​អាហ្សង់ទីន និង​លោកស្រី Julia Gillard នាយករដ្ឋមន្រ្តី​អូស្ត្រាលី។

-ឆ្នាំ​២០១៣៖ លោកស្រី Merkel, លោកស្រី Lagarde, លោកស្រី Park Geun-hye ប្រធានាធិបតី​កូរ៉េខាងត្បូង, លោកស្រី Dilma Rousseff និងលោកស្រី Cristina Fernandez de Kirchner៕

ចុចអានបន្ថែម

-អាស៊ាន៤​ប្រទេស បាន​ចូលរួម​កិច្ចប្រជុំ G-20 នៅ​ជប៉ុន តែក្នុង​ឋានៈ​ផ្សេង​គ្នា

-លោក ស៊ី ជិនពីង ដើរ​ទៅចាប់ដៃ​លោក ដូណាល់ ត្រាំ មុន​ពេល​ថតរូប​ជុំគ្នា​បើកកិច្ចប្រជុំ G20

ប្រភព៖ CNN ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;