លោក ង្វៀន សួនហ៊្វុក ប្រាប់​ជប៉ុន​ថា វិនិយោគ​នៅ​វៀតណាម អាច​ពង្រីក​ទីផ្សារ​ក្នុង​អាស៊ាន និង​ដល់​អឺរ៉ុប

  • 2019-07-02 07:42:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយករដ្ឋមន្រ្តី​វៀតណាម លោក ង្វៀន សួនហ៊្វុក បាន​ថ្លែង​ទៅកាន់​ក្រុម​វិនិយោគិន​ជប៉ុន​ធំៗ​ថា វៀតណាម​បាន​ស្វាគមន៍​ចំពោះ​គម្រោង​វិនិយោគ​ដែល​មានគុណភាព​ខ្ពស់​ពី​ប្រទេស​ជប៉ុន ហើយ​រដ្ឋាភិបាល​វៀតណាម នឹង​បើក​កិច្ចសន្ទនា​ជាញឹកញាប់​ដើម្បី​ដោះស្រាយ​ផល​លំបាក​សម្រាប់​អ្នក​វិនិយោគ​ជប៉ុន។ ការថ្លែងនេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​មួយ​កាល​ពីថ្ងៃទី១ ខែ​កក្កដា ឆ្នាំ​២០១៩ នៅ​ក្រុង​តូក្យូ ប្រទេស​ជប៉ុន។

រូបថត៖ VNA

ក្នុង​កិច្ចប្រជុំ​នេះ លោក ង្វៀន សួនហ៊្វុក បាន​លើកឡើង​អំពី​កិច្ចព្រមព្រៀង​ដ៏សំខាន់​ដែល​វៀតណាម ទើបតែ​ចុះហត្ថលេខា​ជាមួយ​សហភាព​អឺរ៉ុប ដោយ​លោក​បញ្ជាក់​ថា ការវិនិយោគ​នៅ​វៀតណាម នឹង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ជប៉ុន ពង្រីក​ទីផ្សារ​របស់​ខ្លួន​មិន​ត្រឹមតែ​ក្នុង​តំបន់​អាស៊ាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏ដល់​តំបន់​អឺរ៉ុប​ផងដែរ។

ក្រុមហ៊ុន​ជប៉ុន​ធំៗ​ដូចជា Toyota, canon, TEPCON, Yusen Logistics, Sojitz, និង JXTG បាន​បង្ហាញ​ចំណាប់​អារម្មណ៍​របស់ខ្លួន​ក្នុងការវិនិយោគ​នៅ​វៀតណាម​ផងដែរ។ ជាមួយគ្នា​នេះ អ្នក​វិនិយោគ​ជប៉ុន ក៏បាន​ស្នើឱ្យ​រដ្ឋាភិបាល​វៀតណាម​គួរ​ផ្តោតលើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស​ប្រព័ន្ធ​ដឹកជញ្ជូនដែលតភ្ជាប់ទៅកំពង់ផែ​ក្នុងបណ្តា​ទីក្រុងធំៗ៕

អត្ថបទ​ទាក់ទង

-វៀតណាម រួចពន្ធ​ស្ទើរតែ ១០០% ក្នុងការ​នាំទំនិញ​ទៅអឺរ៉ុប ក្រោយ​ចុះ​កិច្ចព្រមព្រៀង​ជាផ្លូវការ

-វៀតណាម និយាយលួងចិត្ត​អាមេរិក ក្រោយ​លោក ត្រាំ ព្រមាន​ដំឡើងពន្ធ

ប្រភព៖ Vietnam News ប្រែ​សម្រួល៖ សំភី

;