អាមេរិក យល់ព្រមលក់រថពាសដែក ៦០គ្រឿងឱ្យថៃហើយ
- 2019-07-31 08:12:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិក យល់ព្រមលក់រថពាសដែក ៦០គ្រឿងឱ្យថៃហើយ
ចន្លោះមិនឃើញ
ក្រសួងការបរទេសអាមេរិក បានបើកភ្លើងខៀវលក់រថពាសដែកStryker Infantry Carrier Vehicle ចំនួន៦០គ្រឿងរួមជាមួយឧបករណ៍គាំទ្រផ្សេងៗ ឱ្យទៅប្រទេសថៃហើយ ក្នុងតម្លៃសរុបប្រមាណ ១៧២លានដុល្លារ។ នេះបើតាមការប្រកាសក្នុងសេចក្តីថ្លែងការណ៍របស់ភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិ។
សេចក្តីថ្លែងការណ៍នេះបញ្ជាក់ថា ការលក់សព្វាវុធនេះ នឹងជួយគាំទ្រដល់គោលនយោបាយការបរទេស និងកម្មវត្ថុសន្តិសុខរបស់សហរដ្ឋអាមេរិក ដោយការជួយធ្វើឱ្យប្រសើរឡើងនូវសន្តិសុខរបស់សម្ព័ន្ធមិត្តមិនមែនជាសមាជិកអង្គការណាតូ ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ រថពាសដែក Stryker នឹងបង្កើនសមត្ថភាពរបស់ថៃ ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួនប្រឆាំងនឹងការគំរាមកំហែង ហើយថៃនឹងគ្មានការពិបាកណាមួយឡើយក្នុងការដាក់សព្វាវុធទាំងនេះ ចូលក្នុងកងទ័ពរបស់ខ្លួន៕
អត្ថបទទាក់ទង៖ ថៃគ្រោងទិញនាវាមុជទឹកមួយគ្រឿងបន្ថែមទៀតពីចិន