៩ ចំណុចក្នុងកិច្ចប្រជុំស្ដីពីទេសចរណ៍ភាគខាងត្បូង ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា
- 2019-08-14 06:16:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៩ ចំណុចក្នុងកិច្ចប្រជុំស្ដីពីទេសចរណ៍ភាគខាងត្បូង ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា
ចន្លោះមិនឃើញ
កម្ពុជាបានចូលរួមកិច្ចប្រជុំលើកទី ៦ ស្ដីពីកិច្ចសហប្រតិបត្តិករទេសចរណ៍ភាគខាងត្បូងដើម្បីជំរុញ ការអភិវឌ្ឍទេសចរណ៍ភាគខាងត្បូង កម្ពុជា-មីយ៉ាន់ម៉ា-ថៃ-វៀតណាម ដើម្បីក្លាយជា “ចលករដ៏មានឥទ្ធិពលជំរុញ កំណើនសេដ្ឋកិច្ច”។
លោក ថោង រដ្ឋសក្តិ អគ្គនាយកនៃក្រសួងទេសចរណ៍ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំក្រុមការងារទេសចរណ៍ភាគខាងត្បូងលើកទី៦ នៅក្រុងកាន់ធើ ប្រទេសវៀតណាម នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ដោយមានការចូលរួមពីប្រទេសទាំង ០៤ (កម្ពុជា-មីយាន់ម៉ា-ថៃ-វៀតណាម)។
កិច្ចប្រជុំបានពិភាក្សាលើចំនុចមួយចំនួន ដូចខាងក្រោម៖
១. ការអភិវឌ្ឍផលិតផល និងវិនិយោគលើវិស័យទេសចរណ៍
២. ការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍រួមគ្នា
៣. ការអភិវឌ្ឍន៍ធនធានមនុស្ស
៤. ការសម្រួលការធ្វើដំណើរដល់ភ្ញៀវទេសចរ
៥. ការតភ្ជាប់នាវាទេសចរណ៍តំបន់សមុទ្រ និងទន្លេមេគង្គ
៦. ការជម្រុញឲ្យប្រទេសមីយ៉ាន់ម៉ា តភ្ជាប់នាវាទេសចរណ៍សមុទ្រក្នុងតំបន់ភាគខាងត្បូង
៧. ការតភា្ជប់ទេសចរណ៍បេតិកភណ្ឌភាគខាងត្បូង
៨. ការជម្រុញរៀបចំខ្សែទស្សនកិច្ចបែប Caravan Tour និងទេសចរបើកបរដោយខ្លួនឯង Self-Driving Tour
៩. ការតភ្ជាប់ការហោះហើរត្រង់នៅតំបន់ភាគខាងត្បូង។
កិច្ចប្រជុំនេះដែររៀបចំឡើងដើម្បីផ្សព្វផ្សាយផលិតផល សេវាទេសចរណ៍នៅតាមច្រករបៀងទេសចរណ៍ និងពិនិត្យការជំរុញឲ្យផ្នែកឯកជនរៀបចំកញ្ចប់ទស្សនកិច្ចនៃប្រទេសទាំងបួន។ ជាពិសេសជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ការថែរក្សា ការការពារ និងការអភិរក្សសម្បត្តិវប្បធម៌ ប្រវត្តិសាស្រ្ត និងធនធានធម្មជាតិ បង្កើតឱកាសការងារ ដល់ប្រជាពលរដ្ឋ៕
រូបភាព៖ ក្រសួងទេសចរណ៍
ចុចអានបន្ត៖