កម្ពុជា-ជប៉ុន ពិនិត្យ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជួញ​ដូរ​មនុស្ស

  • 2019-08-21 01:36:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន​និយាយ​ថា កម្ពុជា និងជប៉ុន អាច​ពិនិត្យ​លទ្ធភាព​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យសំ​ខាន់ៗ មួយ​ចំនួនដូចជា ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ការ​ប្រឆាំង​ការជួញដូរមនុស្ស ការប្រឆាំង​ការសម្អាតប្រាក់ជាដើម។ ការលើកឡើងនេះ ធ្វើ​ឡើង​នៅ​ជំនួប​ជាមួយ​លោក Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុន ទើប​ចប់​អាណត្តិ នៅ​ថ្ងៃទី២០ ខែសីហា នៅទីស្ដីការក្រសួងមហាផ្ទៃ។

សម្ដេច ស ខេង ក៏​បាន​អរគុណ​ចំពោះ​រដ្ឋាភិបាលជប៉ុន បាន​ផ្ដល់​កិច្ច​សហប្រតិបត្តិការ​លើ​ការ​បណ្ដុះបណ្ដាល​មូលដ្ឋាន របស់​កម្ពុជា​ដែល​ជា​ការ​ឆ្លើយ​តប​មួយ និង​កំណែទម្រង់​វិមជ្ឈការ និង​វិសហ​មជ្ឈការ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​យក​ចិត្ត​ទុក​ដាក់​អនុវត្តទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ជា​មួយស្ថាប័នពាក់ព័ន្ធរបស់ជប៉ុន ដូចជា​ខាង​ទីភ្នាក់ងារនគរបាលជាតិជប៉ុន អង្គភាព​ប្រឆាំង​ភេរវកម្ម​របស់ជប៉ុន។

នៅក្នុងជំនួបនេះដែរ លោក Hidehisa HORINOUCHI បាន​សំ​ដែង​នូវ​ក្ដី​រីករាយ​នូវ​កិច្ចសហប្រតិបត្តិការ ការ​កើន​ឡើង​រវាង​កម្ពុជា​និងជប៉ុន លើ​វិស័យពាណិជ្ជកម្មសេដ្ឋកិច្ច និង​ការ​ផ្លាស់​ប្ដូរ​បទពិសោធន៍​ទៅ​វិញ​ទៅ​មក នៅ​ក្នុង​វិស័យ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ផងដែរ៕

ចុចអាន៖

អត្ថបទ៖ កុសល

អត្ថបទថ្មី
;