ជំនួប​រវាង សម្ដេច ហ៊ុន សែន និង ឧបកនាយករដ្ឋមន្ត្រីវៀតណាម ផ្ដោត​លើ​ ២ ចំណុច​សំខាន់ៗ

  • 2019-08-21 02:06:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា និង​វៀតណាម​លើកទី១៧ ដែល​រៀប​ចំឡើង​ដោយ​ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១៩ ខាង​មុខ ដែល​ដឹក​នាំ​ដោយ​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ប្រាក់ សុខុន និង​លោក​ឧបនាយករដ្ឋមន្រ្តី ផាម ប៊ិញមិញ។

លោក កៅ គឹមហួន បាន​ថ្លែងប្រាប់អ្នកកាសែតបន្ទាប់ពីចប់ជំនួបថា លោកឧបនាយករដ្ឋមន្រ្តី ផាម ប៊ិញមិញ អញ្ជើញមកកម្ពុជា ក្នុងជំនួប​នេះ គឺមានការផ្លាស់​ប្ដូរមតិគ្នាមួយចំនួន ហើយ​សម្ដេច​នាយករដ្ឋ​មន្ត្រី​បាន​ផ្ដល់​អនុសាសន៍​មួយចំនួន ធ្វើយ៉ាងណាឲ្យកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា វៀតណាម ប្រព្រឹត្ត​ទៅ​ដោយជោគជ័យ និងមានខ្លឹមសារ ដោយ​ឈរ​លើ​គោលការណ៍​មិត្តភាព​និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេសទាំងពីរ និងការរីកចម្រើន កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរផង ។

នៅ​ក្នុង​ជំនួប​នេះ​ដែរ គឺផ្ដោតសំខាន់ ២​គឺ៖

ទី១. ការត្រៀមទស្សនកិច្ច ផ្លូវការរបស់សម្ដេចនាយករដ្ឋមន្ត្រីទៅប្រទេសវៀតណាម នៅខែកញ្ញាឆ្នាំ ២០១៩ ខាងមុខនេះ ។

ទី២. ធ្វើយ៉ាងឲ្យ​ណាគណៈកម្មការចម្រុះ ពិភាក្សាការងារ ជំរុញកិច្ចសហប្រតិបត្តិការនិងពង្រឹង ទំនាក់ទំនងទ្វេភាគីគ្រប់វិស័យ ជាពិសេសការត្រៀមនូវការចុះហត្ថលេខា ទៅ​លើ​កិច្ច​ព្រម​ព្រៀង​ការងារ ព្រំដែនរវាងប្រទេសទាំងពីរ ។

បច្ចុប្បន្ននេះ កិច្ចការងារព្រំដែន បានបញ្ចប់ ៨៤% ហើយ នៅសល់ប្រមាណ ១៦% ទៀត ដែលគណៈកម្មការព្រំដែនរវាងកម្ពុជាវៀតណាម បន្តធ្វើការងារនេះ ពិសេស​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ។

សម្ដេច​នាយករដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ឱ្យ ភាគី​វៀតណាម​រៀបចំ​វេទិកាធុរកិច្ច កម្ពុជានិងវៀតណាម ជា​ពិសេស​នៅ​ពេល​ទស្សនកិច្ចរបស់សម្ដេចនាយករដ្ឋមន្ត្រី ធ្វើយ៉ាងណាដើម្បីកៀងគរ វិនិយោគ​ទុន​វៀត​ណាម​មក​បណ្តាក់​ទុន​នៅ​ប្រទេសកម្ពុជាបន្ថែមទៀត៕

ចុចអាន៖

អត្ថបទ៖ កុសល

;