សម្ដេច ហ៊ុន សែន មន្ត្រីក្នុងកងកម្លាំងប្រដាប់អាវុធមិនត្រូវមានងារជាឧកញ៉ា
- 2019-08-23 03:25:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដេច ហ៊ុន សែន មន្ត្រីក្នុងកងកម្លាំងប្រដាប់អាវុធមិនត្រូវមានងារជាឧកញ៉ា
ចន្លោះមិនឃើញ
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាយ៉ាងដាច់មិនឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់មានទាំងទាហាន នគរបាល និងកងរាជអាវុធហត្ថ មានងារជា ឧកញ៉ា នោះទេ ពោលគឺមិនឲ្យងារជាឧកញ៉ា និងឋានៈឋានន្តរសក្ដិ នៅក្នុងក្របខណ្ឌកងកម្លាំងប្រដាប់អាវុធ ជាមួយគ្នាទេ។
ការលើកឡើងនេះ បានន័យថា រវាងងារជា ឧកញ៉ា និងឋានន្តរសក្ដិក្នុងកងកម្លាំងប្រដាប់អាវុធ គឺវិសមិតភាពនឹងគ្នា គឺសាមីខ្លួនត្រូវជ្រើសរើសយកងារជាឧកញ៉ា ឬយកឋានន្តរសក្ដិក្នុងក្របខ័ណ្ឌកម្លាំងប្រដាប់អាវុធ (យកមួយអត់មួយ)។
នេះបើតាមការបញ្ជាក់របស់លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់ខ្លីៗ កាលពីព្រលប់ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៩។ បទបញ្ជារបស់សម្ដេច ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩៕
ចុចអាន៖
កម្ពុជា-ជប៉ុន ពិនិត្យលើការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជួញដូរមនុស្ស
ប៉ូលិសចាប់ខ្លួនក្រុមឧក្រិដ្ឋជនចិន ២៧នាក់រត់មកលាក់ខ្លួននៅក្រុងបាវិត