សម្ដេច ហ៊ុន សែន ឯកភាពឲ្យបង្កកទ្រព្យសម្បត្តិឧក្រិដ្ឋជនព្រៃឈើ និងចារឈ្មោះនៅលើផ្ទាំងថ្ម
- 2019-08-23 07:57:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដេច ហ៊ុន សែន ឯកភាពឲ្យបង្កកទ្រព្យសម្បត្តិឧក្រិដ្ឋជនព្រៃឈើ និងចារឈ្មោះនៅលើផ្ទាំងថ្ម
ចន្លោះមិនឃើញ
សម្ដេច ហ៊ុន សែន បានឯកភាពចំពោះការស្នើសុំរបស់នាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធាន ធម្មជាតិ ដែលបានស្នើសុំការអនុញ្ញាតប្រទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។
ក្នុងលិខិតនេះដែរបានស្នើសុំ បង្កកទ្រព្យសម្បត្តិរបស់បុគ្គលដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសព្រៃឈើក្រៅពីការផ្ដន្ទាទោសនិងពិន័យជាប្រាក់ និងស្នើសុំចារឈ្មោះឧក្រិដ្ឋជននៅលើផ្ទាំងថ្មដាក់តាំង។ នេះបើតាមការបញ្ជាក់របស់ លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ។
ក្នុងលិខិតស្នើសុំ សម្ដេច ហ៊ុន សែនថា ដើម្បីទប់ស្កាត់បទល្មើសដែលជាឧក្រិដ្ឋកម្មព្រៃឈើបានជោគជ័យ គណៈកម្មការជាតិ បានសម្រេច ៦ចំណុចដូចខាងក្រោម៖
១. សុំ មោឃភាព ឬលុបចោលនូវលិខិតបើកផ្លូវដឹកជញ្ជូនផលអនុផលព្រៃឈើចេញពីដីសម្បទាន "LP" និងលិខិតអនុញ្ញាតដឹកជញ្ជូនផលអនុផលព្រៃឈើ "PC" ទាំងអស់ដែលចេញនាពេលកន្លងទៅដើម្បីរៀបចំចេញលិខិតអនុញ្ញាតសារជាថ្មីនាយស្រួលគ្រប់គ្រង ។
២. សុំឲ្យក្រសួងស្ថាប័ន ជំនាញត្រួតពិនិត្យមោឃភាពនិងដកហូតសិទ្ធិពីក្រុមហ៊ុនដែលមិនគោរព ច្បាប់មិន ឬកិច្ចសន្យាព្រមព្រៀង ។
៣. សមបង្កើតរោមសន្និធិផល អនុផលព្រៃឈើដែលមានប្រភពពីដីសម្បទានក្រោមរូបភាព ជាច្រកចេញចូលតែមួយ មានទីតាំងឆ្ងាយពីដីសម្បទាន និងព្រំដែន នោះគឺ១. នៅខេត្តកំពង់ធំ និងទី២. នៅខេត្តកំពង់ឆ្នាំង ។
៤. សុំការអនុញ្ញាតប្រមូលវត្ថុតាង មធ្យោបាយនៃបទល្មើស ដែលបានកម្ទេចចោលយកមករក្សាទុក នៅកន្លែងកំណត់ ដើម្បីទុកជាភស្តុតាងសម្រាប់បម្រើតុលាការ ។
៥. សុំបង្កក ទ្រព្យសម្បត្តិរបស់ បុគ្គលដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសព្រៃឈើ ក្រៅពីការផ្ដន្ទាទោសនិងពិន័យជាប្រាក់ ។
៦. ដើម្បីឃោសនាអប់រំ និងបង្ហាញពីការយកចិត្តទុកដាក់ក្នុងកិច្ចការការពារព្រៃឈើរបស់ រាជរដ្ឋាភិបាល ព្រមទាំងបង្ការទប់ស្កាត់ការប្រព្រឹត្តបទល្មើសព្រៃឈើ ស្នើសុំចារឹកឈ្មោះឧក្រិដ្ឋជននៅលើផ្ទាំងថ្មដាក់តាំងនៅកន្លែងគំនររថយន្តដែលជាមធ្យោបាយបំផ្លាញព្រៃឈើ ។
ការលើឡើង ៦ ចំណុច ដែលនាយឧត្តមសេនីយ៍ សៅ សុខា ស្នើសុំខាងលើ ត្រូវបានសម្ដេច ឯកភាពចំនួន ៥ចំណុច។ ហើយចំណុចដែលមិនអាចភាពត្រង់ចំណុចទី ៣ ដែលទាក់ទងករណីខាងលើនេះ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី ២២ ខែសីហា។
សម្ដេច ហ៊ុន សែន ក៏បានឯកភាពចំពោះសំណើរបស់នាយឧត្តមសេនីយ៍ សៅ សុខា ជាមួយនឹងស្ថាប័នមានសមត្ថកិច្ច ក្នុងការអនុវត្តតាក់តែងនៅ លិខិតបទដ្ឋានគតិយុត្តិ ដើម្បីបង្កកទ្រព្យសម្បត្តិ របស់ជនល្មើសទាំងអស់ ហើយនឹងយកទ្រព្យសម្បត្តិទាំងអស់នោះ ដាក់មកជារបស់រដ្ឋ៕
ចុចអាន៖
ចិននឹងលើកទឹកចិត្តសហគ្រាសល្អៗក្នុងប្រទេសខ្លួនមកវិនិយោគនៅខេត្តព្រះសីហនុ
សម្ដេច ហ៊ុន សែន មន្ត្រីក្នុងកងកម្លាំងប្រដាប់អាវុធមិនត្រូវមានងារជាឧកញ៉ា