មជ្ឈមណ្ឌល​បោស​សំអាត​មីន នឹង​កម្ទេច​គ្រាប់​ខូចគុណភាព​ចោល ២៥០តោន

  • 2019-09-09 02:12:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម នឹង​រៀបចំ​ធ្វើ​ការ​កម្ទេច​គ្រាប់​ខូចគុណភាព ចំនួន ២៥០តោន នៅ​ថ្ងៃទី១០ ខែកញ្ញា ដល់ ថ្ងៃទី៣១ ខែ តុលា ឆ្នាំ ២០១៩ នៅ​សាលា​ហ្វឹកហ្វឺន​កង​កម្លាំង​រក្សា​សន្តិភាព ពហុជាតិ ក្នុង​ខេត្តកំពង់ស្ពឺ។

ការ​កំទេចគ្រាប់ខូចគុណភាពនេះ ដែលនឹងប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋ​មន្ត្រីក្រសួង​ការ​បរទេស និងសហប្រតិបត្តិការអន្តជាតិ និងជាប្រធានគណៈកម្មធិការជាតិ ដោយមានការអញ្ជើញចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបផងដែរ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាសព័ត៍មានរបស់ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោស​សំអាត​មីន និង​កាកសំណល់សង្គ្រាម។

មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និង​កាក​សំណល់​សង្គ្រាម​បាន​បញ្ជាក់​ថា គ្រាប់ខូចគុណភាព ចំនួន ២៥០តោន ក្នុងនោះមួយចំនួនជាប្រភេទ​គ្រាប់ WP នៅ​ពេល​ត្រូវ​កំដៅ​ថ្ងៃ​ខ្លាំងបង្កឲ្យហុយឆេះ និងប្រភេទគ្រាប់ RPG7 មានស្ថានភាពពុក​ផុយ​ងាយ​និង​ផ្ទះ​អាច​ប្រ​ឈម​នឹង​ហានិភ័យខ្ពស់ដូច្នេះដើម្បីធានាបាននូវសុវត្ថិភាព​ជូនប្រជាជននិង​ទប់​ស្កាត់​បាន​ទាន់​ពេល​វេលា​រាល់គ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ មជ្ឈមណ្ឌលជាតិ នឹងរៀប​ចំ​ពិធី​កំទេច​គ្រាប់​ខូចគុណភាពទាំងអស់នេះចោល៕

ចុចអាន៖

អត្ថបទ៖ កុសល

អត្ថបទថ្មី
;