ខេត្តពីរតាម​បណ្ដោយ​ទន្លេ​មេគង្គ បាក់​ស្រុត​ច្រាំង​ ក្រោយ​ស្ថានភាព​ទឹកជំនន់​

  • 2019-09-09 07:57:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានភាពជំនន់ទឹកទន្លេមេគង្គបានហក់ឡើងយ៉ាងលឿនហូរចុះមកយ៉ាងគំហុក និង​បាន​ធ្វើ​ឱ្យ​ច្រាំង​ទន្លេ​មេគង្គនៅក្នុងប្រទេសកម្ពុជា នៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាមស្រុតបាក់ជា បន្ត​បន្ទាប់​ហើយ​ករណី​នេះ​ត្រូវ​បាន លោកលឹម គានហោ រដ្ឋ​មន្ត្រី​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​បាន​​ពន្យល់​ថា​គឺ​បណ្តាលមក ពីការ​ប្រែ​ប្រួល​របប​ជល​សាស្ត្រ (ផ្លូវ​ទឹក​មិន​បាន​បូប​ស្តារ) ​ កន្លែងបាក់ជាតំបន់មាន ដី​សើម​និង​តំបន់​មាន​ចរន្ត​ទឹក​ហូរ​ពី​ក្រោម(ក្នុងដី)។

បាក់​ស្រុត​ច្រាំង​ទន្លេ នៅខេត្តត្បូងឃ្មុំ រូភាព៖ ក្រសួងធនធានទឹក និងឧតុនិយម

លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានប្រាប់ ខ្លីៗ នៅថ្ងៃទី ៩ខែកញ្ញា នេះថា  ទឹក​ទន្លេឡើងនៅឆ្នាំនេះបានបង្កឱ្យមានការបាក់ច្រាំងខ្លាំង តម្រូវឱ្យមានការរុះរើផ្ទះប្រជាពលរដ្ឋ   ដែល​កំពុងតែលិចលង់ចេញជាបន្ទាន់មាន រហូត ដល់​ជាង​៣០​ខ្នង​នៅ​ក្នុង​ស្រុក​ក្រូច​ឆ្មារ​និង​ស្រុក​ត្បូង​ឃ្មុំ។

ស្ថានភាពជំនន់ទឹកទន្លេមេគង្គនៅភាគខាងលើ បានធូរស្រាលវិញ ហើយ​ដោយ​ទឹក​បាន​ស្រក​ជា​លំដាប់​ទាំង​នៅ​ក្នុងប្រទេសឡាវ និង ភាគខាងលើ របស់​ប្រទេស​កម្ពុជា ហើយ​ភ្លៀង​នឹង​ចាប់​ផ្ដើម​ធ្លាក់​ល្អប្រសើរមកវិញ   ចាប់ពីថ្ងៃទី១២ខែកញ្ញាបន្ទាប់ ពីប្រព័ន្ធសម្ពាធទាបកើតមានជាថ្មី។

ក្រោយ​ស្ថានភាព​នេះ លោក លឹម គានហោ ថា​ស្ថាន​ភាព​ជំនន់​ទឹក​ទន្លេមេគង្គ នៅ ភាគ​ខាង​លើ​បាន​ធូរ​ស្រាលវិញហើយ។ ទឹកទន្លេមេគង្គបានហក់ឡើងយ៉ានលឿន បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​បន្ត​បន្ទាប់​ដល់​​កម្រិត​ប្រមាណ​ជា ៦០០​មីលីម៉ែត្រក្រោយពី ព្យុះ​ទី ១៤​ឈ្មោះ​ការហ្សាគី បាន​រលាយ​នៅ​តំបន់​អាង​ទន្លេមេគ្គ​ភាគ​ខាង​ត្បូងរបស់ប្រទេសឡាវ៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

;