ផ្លូវ​តែ​មួយ​គត់ ដែល​តភ្ជាប់​ពី​ខេត្ត​កំពង់ឆ្នាំង ទៅ​កំពង់ធំ ​ត្រូវ​បាន​ដាច់​ដោយ​ទឹក​ជំនន់

  • 2019-09-11 07:14:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កំណាត់ផ្លូវកំណាតផ្លូវជាតិលេខ 50Cដែល​ភ្ជាប់​ពេល​ឃុំច្រណូកស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង​ឆ្ពោះ​ទៅកាន់ភូមិ ឃុំ ស្រយ៉ូវ ក្រុងស្ទឹងសែនខេត្តកំពង់ធំត្រូវបានកាត់ផ្ដាច់ទាំងស្រុងហើយកាលពី​យប់​ថ្ងៃទី ១០ខែកញ្ញាឆ្នាំ ២០១៩ ដោយសារស្ថានភាពកម្ពស់ទឹកជំនន់ឡើងខ្លាំង ដែល​ធ្វើ​អោយ​កាត់​ផ្ដាច់​ដោយ​កន្លែងៗ ។

ជាមួយគ្នានេះអាជ្ញាធរក៏ស្រុកកំពង់លែងក៏បានប្រញ្ញាប់ធ្វើសេចក្តីជូនដំណឹងពីការផ្អាកការធ្វើ​ដំណើ​ចរាចរណ៍តាមផ្លូវនេះជាបណ្ដោះអាសន្ន និង​បាន​សំណូម​ពរ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​ការ​ចរាចរ​ចាប់​ពីចាប់ថ្ងៃទី ១០ខែកញ្ញានេះតទៅ។

លោក ចេងចាន់ដូណា អភិបាលរងស្រុកកំពង់លែង បានអោយដឹងនៅព្រឹកថ្ងៃទី ១១ ខែ កញ្ញា នេះ​ថាកំណាត់ផ្លូវជាតិដែលតភ្ជាប់ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង​ទៅ​ក្រុង​ស្ទឹង​សែន​ខេត្ត​កំពង់ធំ​ចំ​ងាយ​ប្រមាណជាង ៤០គីឡូត្រូវបានកាត់ផ្ដាច់ទាំងស្រុងហើយ ដោយសារតែស្ថានភាពទឹកជំនន់។

លោកបានបញ្ជាក់ថា កំណាត់ផ្លូវដែលកំពុងជន់លិចមានប្រហែលជាង ៦ គីឡូម៉ែត្រ​ដោយ​ដាច់​ជា កង់ជាកង់មានជ្រៅមានរាក់ដែលធ្វើឲ្យអ្នកដំណើរមិនអាចធ្វើដំណើរបានឡើយបច្ចុប្បន្នសូម្បីតែ​ម៉ូតូ​ក៏​ស្ទើរតែបើកមិនរួចផង។ លោក​បន្តថា កំណាត់ផ្លូវនេះ​ចាប់ផ្ដើមកាត់ផ្ដាច់នៅយប់ថ្ងៃទី ១០ ខែ​កញ្ញា​និងបន្តរហូតមកដល់ពេលនេះកាន់តែទឹកឡើងខ្ពស់បន្ថែមទៀត។

អាស្រ័យហេតុនេះហើយក្នុងនាមអាជ្ញាធរស្រុកកំពង់លែងលោកសំណូមពរប្រជាពលរដ្ឋអ្នកធ្វើ​ដំ​ណើរទាំងអស់សូមកុំធ្វើដំណើរកាត់ពីកំពង់ឆ្នាំងទៅកំពង់ធំឬពីកំពង់ធំមកកំពង់ឆ្នាំងបន្តទៀតព្រោះ​នាំឱ្យខាតពេលវេលាដោយសារតែទៅដល់ចំណុចខាងលើមិនអាចបន្តទៅមុខបាន។ ម្យ៉ាង​វិញ​ទៀត​ដើម្បីធានាបានផ្លូវថ្នល់ប្រើប្រាស់យូរអង្វែងលោកក៏បានសំណូម ពរដល់រថយន្តធុនធំនៅពេលទឹក​​​​ស្រកមិនទាន់ឲ្យបើកឆ្លងកាត់នៅឡើយទេលុះត្រាតែដីនោះរឹងឡើងវិញ៕

ចុចអាន៖

អត្ថបទ៖ កុសល

អត្ថបទថ្មី
;