លោក ពូទីន ថា​អារ៉ាប៊ីសាអ៊ូឌីត​គួរ​ទិញ​មីស៊ីល​ពី​រុស្សី​វិញ ក្រោយ​រង​​ការ​វាយ​ប្រហារ​រោងចក្រ​ប្រេង​

  • 2019-09-19 04:04:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ការ​វាយ​ប្រហារ​រោងចក្រ​ចម្រាញ់​ប្រេង​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ មេ​ដឹក​នាំ​ជុំ​វិញ​ពិភពលោក​បាន​ថ្កោល​ទោស​ប្រទេស​អ៊ីរ៉ង់​ថា​រំខាន​សេដ្ឋកិច្ច​អន្តរជាតិ​ និង​ជា​អំពើ​គំរាម​កំហែង​ដល់​ស្ថិរភាព​តំបន់​នេះ​។ តែ​លោក​ ពូទីន ​បាន​ឃើញ​ព្រឹត្តិការណ៍​នេះ​ជា​ឱកាស​លក់​អាវុធ​ និង​ជា​ឱកាស​ដៀម​ដាម​ប្រទេស​លោក​ខាង​លិច​ផង​ដែរ​។

អត្ថបទ​ទាក់ទង

នៅ​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ទី​ ១៦ ខែ​កញ្ញា​ ឆ្នាំ​២០១៩ ដែល​មាន​វត្តមាន​ប្រធានាធិបតី​​តួកគី​ លោក Tayyip Erdogan និង​ប្រធានាធិបតី​អ៊ីរ៉ង់​ លោក Hassan Rouhanni ប្រធានាធិបតី​រុស្សី​ លោក​ វ្លាឌិមៀ​ ពូទីន បាន​និយាយ​ថា​៖ « យើង​ត្រៀម​ខ្លួន​ហើយ​សម្រាប់​ជួយ​អារ៉ាប៊ីសាអ៊ូឌីត​ការពារ​ប្រជាជន​របស់​ពួក​គេ »។

លោក​បាន​និយាយ​បែប​នេះ​ហើយ​បន្ត​ទៀត​ថា​៖ « ពួក​គេ(អារ៉ាប៊ីសាអ៊ូឌីត) ចាំ​បាច់​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​មាន​ភាព​ឆ្លាត​វ័យ​ ដូច​អ៊ីរ៉ង់​បាន​ធ្វើ​ដោយ​បាន​ទិញ​ប្រព័ន្ធ​ S300 របស់​យើង​ ក៏​ដូច​តួកគី​ដែល​បាន​ទិញ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ទំនើប​បំផុត​ S400 »។

លោក​បាន​បន្ថែម​ទៀត​ថា​៖ « ប្រព័ន្ធ​ប្រភេទ​នេះ​អាច​ការពារ​ហេដ្ឋារចនាសម្ព័ន្ធ​អារ៉ាប៊ីសាអ៊ូឌីត​គ្រប់​ប្រភេទ​ ពី​ការ​វាយ​ប្រហារ​គ្រប់​ប្រភេទ»។

ប្រព័ន្ធ​ការពារ​ដែន​អាកាស S-400 Triumph

លោក​ Hassan Rouhani ដែល​អង្គុយ​ជាប់​លោក​ ពូទីន ត្រូវ​បាន​គេ​ឃើញ​ថា​សើច​យ៉ាង​ច្បាស់​។ ប៉ុស្តិ៍​ទូរទស្សន៍​រដ្ឋ​រុស្សី​ RT ថត​ជាប់​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​ លោក Mahammad Javad Zarif និង​ទស្សនិកជន​មួយ​ចំនួន​អស់​សំណើច​សំដី​របស់​លោក​ពូទីន​។

ប្រទេស​អ៊ីរ៉ង់​គឺ​ត្រូវ​បាន​អាមេរិក​ចោត​ថា​ជា​អ្នក​វាយ​ប្រហារ​រោង​ចក្រ​ប្រេង​របស់​អារ៉ាប៊ីសាអ៊ូឌីត​។ តួកគី​គឺ​ជា​គូរ​ប្រជែង​ដ៏​ធំ​មួយ​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​។ លោក​ ពូទីន​ មាន​បំណង​ពង្រីក​ឥទ្ធិពល​របស់​រុស្សី​ទៅ​លើ​ប្រទេស​ទាំង​បី​នេះ​ តាម​រយៈ​ការ​លក់​អាវុធ​៕

ប្រភព៖ nytimes ប្រែ​សម្រួល៖ សុខ វេងឈាង

អត្ថបទពេញនិយម
;