Rakitic បង្ហើបថា Ronaldo ឆាតមកផ្ទាល់ឲ្យផ្លាស់ទៅ Juventus តែចិត្តស្រលាញ់ Barca

  • 2019-10-10 02:56:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡាករសញ្ជាតិ​ក្រូអាត Ivan Rakitic ​បាន​និយាយ​ថា​ ​រូប​គេ​មិន​ចង់​នៅ​បាសេឡូណា ​ដោយ​គ្រាន់​តែ​​សប្បាយ​ជាមួយ​ជីវិត​នៅទីក្រុង​ និង​ឆ្នេរ​ខ្សាច់​ស្អាត​នោះ​ទេ ផ្ទុយ​ទៅ​វិញ​រូប​គេ​ចង់​លេង​ច្រើននាទី ច្រើនប្រកួតឲ្យ​ក្រុមតំបន់កាតាឡាន់មួយនេះរហូតដល់ចប់កុងត្រាឆ្នាំ ២០២១។

Ivan Rakitic

ខ្សែ​បម្រើ​វ័យ ៣០ ឆ្នាំរូបនេះ បានបន្ថែមទៀតថា បើជារឿងផ្ទាល់ខ្លួនអំឡុងទីផ្សារដោះដូរ រដូវក្តៅមុននេះ ម្ចាស់អាវលេខ ៧ កីឡាករ Cristiano Ronaldo ឆាតមកផ្ទាល់ឲ្យផ្លាស់ទៅ Juventus ជាមួយនឹងលក្ខខណ្ឌផ្ទេរយ៉ាងល្អប្រសើរ ក៏ប៉ុន្តែការចរចាររវាងក្លឹបនឹងក្លឹបមិនទាន់ត្រូវរូវគ្នា។ (ក្លឹប Barcelona ចង់បាន ៥០ លានអឺរ៉ូនៃតម្លៃផ្ទេរ)។

រំឭកដែរថា ក្រោមការដឹកនាំរបស់លោក Ernesto Valverde ២ ឆ្នាំចុងក្រោយនេះ Rakitic ជាប់ជាកីឡាករជម្រើស ១១ នាក់សឹងពេញមួយរដូវកាល ប៉ុន្តែនៅឆ្នាំនេះ ៥ ប្រកួតក្នុងលីគ និងក្របខណ្ឌ Champions League រូបគេមានឈ្មោះលេងសរុបតែ ១៨៧ នាទីប៉ុណ្ណោះ(ភាគច្រើនបម្រុង និងចូលជំនួសតង់ទី ២)។ ស្ថានការណ៍នឹងប្រែប្រួល បើកីឡាកររូបនេះនៅតែគ្មានឈ្មោះលេងពេញនាទីនៅ នោះការចាកចេញអាចនឹងកើតឡើងប្រាកដមែន៕

Ronaldo និង Dybala ពេលលេងក្នុងលីគប៉ះជាមួយ InterMilan

អត្ថបទទាក់ទង៖

ប្រភព៖ Sport English ប្រែ​សម្រួល៖ រក្សា

;