ឪពុកម្តាយរបស់នារីអង់គ្លេសដែលបាត់ខ្លួននៅកោះរ៉ុង បានមកដល់កម្ពុជាហើយ
- 2019-10-28 02:03:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឪពុកម្តាយរបស់នារីអង់គ្លេសដែលបាត់ខ្លួននៅកោះរ៉ុង បានមកដល់កម្ពុជាហើយ
ចន្លោះមិនឃើញ
ឪពុកម្តាយរបស់នារីអង់គ្លេសដែលបាត់ខ្លួន បានធ្វើដំណើរមកដល់កម្ពុជាហើយ បន្ទាប់ពីទទួលបានព័ត៌មានការបាត់ដំណឹងរបស់កូនស្រីខ្លួន។ នេះបើតាមការចុះផ្សាយរបស់ The Guardian នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ។
ឪពុកឈ្មោះ Phil Bambridge បានទៅដល់កោះនេះ កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ បន្ទាប់ពីធ្វើដំណើរចេញពីប្រទេសវៀតណាម (កន្លែងដែលគាត់ស្នាក់នៅ និងធ្វើការ)។ ចំណែកម្តាយឈ្មោះ Linda Schultes បានធ្វើដំណើរពីប្រទេសអង់គ្លេស មកដល់កម្ពុជាហើយ និងរំពឹងថា នឹងទៅដល់កោះរ៉ុង នៅព្រឹកថ្ងៃទី២៨ ខែតុលានេះ។
នារីជនជាតិអង់គ្លេសមួយរូប ឈ្មោះ Amelia Bambridge វ័យ២១ឆ្នាំ បានបាត់ខ្លួន ក្រោយពេលចូលរួមពិធីជប់លៀងមួយនៅឆ្នេរកោះរ៉ុង (Police Beach) កាលពីព្រឹកទាបភ្លឺថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩កន្លងទៅ៕
ចុចអានបន្ថែម៖ មុនបាត់ខ្លួន! នារីអង់គ្លេស បានប្រាប់ប្អូនស្រីខ្លួនអំពីអារម្មណ៍ពិត ពេលចូលរួមជប់លៀងនៅកោះរ៉ុង