ជម្រុះ Euro 2020៖ អង់គ្លេស ស៊ុតគ្មានប្រណីយកឈ្នះ ៧ គ្រាប់ស្រួលៗ (វីដេអូ)

  • 2019-11-15 02:08:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រធាន​ក្រុម​ Harry Kane អាច​រក​បាន ៣ គ្រាប់​ក្នុង​ចំណោម ៧ គ្រាប់​ដែល​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ ម៉ុងតេណេហ្គ្រូ​ ក្នុង​ព្រឹត្តិការណ៍​ជម្រុះ Euro 2020​ នៅ​ពូល​ A យប់​មិញ​នេះ។

Abraham អោប Sancho ពេលរកគ្រាប់បាន /twitter

​៧ គ្រាប់​នេះ​ដែរ​រក​បាន​ដោយ​កីឡាករ ៤ រូប​ផ្សេង​គ្នា​ក្នុង​នោះ​មាន​ខ្សែប្រយុទ្ធ​របស់​ក្រុម Liverpool គឺ Alex Oxlade-Chamberlain នាទី ១១ និងមួយគ្រាប់របស់ Marcus Rashford របស់ Manchester United និងខ្សែប្រយុទ្ធ​​វ័យ​ក្មេង​កំពុង​ឡើង​ជើង Tammy Abraham ដែល​លេង​ឲ្យ​ Chelsea និងគ្រាប់បាល់ទាត់ចូលទីខ្លួនឯងរបស់កីឡាករម៉ុងតេណេហ្គ្រូ Aleksandar Sofranac នៅនាទី ៦៦។

៣ ពិន្ទុបន្ថែមនេះដែរជួយឲ្យ អង់គ្លេស ឈរលេខ ១ ក្នុងពូលមាន ១៨ ពិន្ទុកក់កៅអីវគ្គបន្ទាប់រួចរាល់ហើយចំណែកសាធារណរដ្ឋឆែកនៅលេខ ២ មាន ១៥ ពិន្ទុ។ ចំណែកគ្រាប់បាល់របស់ Harry Kane កើនដល់ ៣១ គ្រាប់ហើយឲ្យជម្រើសរបស់ខ្លួនក្រោយបង្ហាញខ្លួន ៤៤ ដង៕

ទស្សនាវីដេអូហាយឡាយខាងក្រោម៖

Harry Kane អបអរពេលអាច​រក​បាន ៣ គ្រាប់យប់មិញ

អត្ថបទទាក់ទង៖

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ រក្សា

;