ត្រឹមតែ ១៨ ខែអ្នកចាំទីល្អបំផុត Liverpool ដណ្តើមបានតំណែងទាំងនេះ

  • 2019-12-23 07:31:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​Alisson Becker បានក្លាយជាអ្នកចាំទីល្អបំផុតនាពេលបច្ចុប្បន្ន បន្ទាប់ពីបានរួមចំណែកជួយក្លឹបឈ្នះពានរង្វាន់អន្តរជាតិធំៗដូចជា ពាន UEFA Champions League, UEFA Super Cup និង FIFA Club World Cup ព្រមទាំងជួយឲ្យប្រេស៊ីល ឈ្នះពាន Copa America លើកទី ៩ ក្រោយ​ខកខាន​ ១២ឆ្នាំ(២០០៧-២០១៩)។

ពាន​ Ballon d'Or សម្រាប់​អ្នក​ចាំ​ទី​ឆ្នើម​ /រូបថត៖ LFC
ម្ចាស់ស្រោម​ដៃ​មាស​ ៣ ​កម្មវិធី​ផ្សេង​គ្នា​ក្នុង​ ១​ រដូវ​កាលរូបនេះ តាំងផ្ទេរចេញពី ROMA មក Liverpool (គិតត្រឹមរយៈពេល ១៨ ខែប៉ុណ្ណោះ) អាចឈ្នះពានរង្វាន់បុគ្គលសំខាន់ៗដទែទៀតមានដូចជា៖

-ពាន​ Ballon d'Or ដំបូងបំផុតសម្រាប់​អ្នក​ចាំ​ទី​ឆ្នើម​ ឬ Yachine Trophy ២០១៩

-ពានអ្នកចាំទីឆ្នើមប្រចាំឆ្នាំ ២០១៩ ឬ FIFA goalkeeper of the year

-អ្នកចាំទីល្អបំផុត ឬ FIFA Team of the Year

-អ្នកចាំទីឆ្នើមប្រចាំទ្វីបអឺរ៉ុប ឬ UEFA Team of the Year

-អ្នកចាំទីឆ្នើមក្នុងព្រឹត្តិការណ៍ Copa America

-ម្ចាស់ស្រោមដៃមាសនៅអង់គ្លេស Premier League

-ម្ចាស់ស្រោមដៃមាសនៅ Copa America 2019

-ស្ថិតិបិទមិនឲ្យគួប្រកួតស៊ុតចូលច្រើនជាងគេនៅ Champions League 2019 ៕

ទស្សនាវីដេអូខាងក្រោម៖

អត្ថបទាក់ទង៖

ប្រភព៖ sportbible ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;