ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅស្រីលង្កាកើនដល់ ១៥១នាក់
- 2017-05-29 04:18:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅស្រីលង្កាកើនដល់ ១៥១នាក់
ចន្លោះមិនឃើញ
យ៉ាងហោចណាស់មានមនុស្ស ១៥១នាក់ បានបាត់បង់ជីវិត និង ១១១នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ដោយសារតែជំនន់ទឹកភ្លៀងនៅភាគនិរតីនៃប្រទេសស្រីលង្កា កាលពីពេលថ្មីៗនេះ។ នេះបើយោងតាមក្រសួងគ្រប់គ្រងគ្រោះមហន្តរាយរបស់ស្រីលង្កា។ បន្ថែមពីនេះ ទឹកជំនន់ខាងលើក៏បណ្ដាលឲ្យមនុស្សជិតកន្លះលាននាក់ បាត់បង់ទីជម្រកផងដែរ។
ក្រសួងការបរទេសស្រីលង្កា បានបើកប្រតិបត្តិការសង្គ្រោះបន្ទាន់ ដោយចាត់កម្លាំងប្រមាណ ២ពាន់នាក់ទៅកាន់តំបន់រងគ្រោះ។ ក្រៅពីនេះ រដ្ឋាភិបាលក៏បានស្វែងរកជំនួយពីអង្គការសហប្រជាជាតិ និងប្រទេសជិតខាងផងដែរ៕