Neymar យល់ព្រមចេញ​ពី Barca ​ទៅ PSG?

  • 2017-07-18 15:26:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពាក្យ​ចចាមអារ៉ាម​ក្ដៅៗ​នា​យប់​នេះ បានឲ្យ​ដឹងថា Neymar បាន​យល់ព្រម​ចាកចេញ​ពីក្លឹប​អ្នក​មាន​បុណ្យ​ Barcelona ទៅកាន់​ក្លឹបយក្ស​បារាំង Paris Saint-Germain ក្នុង​តម្លៃកប់​ក្ដោង ​បំបែក​កំណត់ត្រា​ពិភពលោក ២២២លាន​អឺរ៉ូ ឬជាង ២៥៦លាន​ដុល្លារ។

យ៉ាងណាក្ដី តាម​រយៈ​កាសែត​កីឡា​អេស្ប៉ាញ 'AS' លោក Jordi Mestre អនុ​ប្រធាន​ក្លឹប Barca បាន​​​បដិសេធ​ភ្លាមៗ​ថា លោក​ច្បាស់​ក្នុង​ចិត្ត ២០០% ថា​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល មិន​ផ្លាស់​ទៅ​លេង​នៅ​បារាំង​នោះ​ទេ។

រំលឹក​ផង​ដែរ​ថា PSG បាន​បង្វែររ៉ាដា​ដាក់ Neymar តាំង​ពី​យូរណាស់​មកហើយ ជា​ពិសេស​គឺ​កាលពី​​ដើម​រដូវកាល​មុន តែ​មិន​អាច​ទិញ​បាន។ រហូត​មក​ទល់​ពេល​នេះ ក្រុម​លោក Unai Emery នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​បាន​ខ្សែ​ប្រយុទ្ធ​រូបនេះ​ដដែល៕

Neymar ជា​កីឡាករ​ជួរមុខ​របស់ Barcelona ដែល​បាន​សហការ​យ៉ាងល្អ​ជាមួយ​ខ្សែ​​ប្រយុទ្ធ ២រូប​ទៀត គឺ Lionel Messi និង Luis Suarez។ រដូវកាល​មុន កីឡាករ​វ័យ២៥ឆ្នាំ​រូបនេះ ស៊ុត​បាន ១៧គ្រាប់ នៅ La Liga និង UEFA Champions League៕​

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;